jump to navigation

ស្ដាប់​បទ ស្រមោល​ស្នេហ៍​បង ខែ មីនា 21, 2008

Posted by រដ្ឋ in ការ​កម្សាន្ត, ចម្រៀង.
trackback

សប្ដាហ៍​នេះ​នាទី​ចម្រៀង​ខ្មែរ​សូម​ចូល​ខ្លួន​មក​ទៀត​ហើយ ដោយ​ពាំនាំ​ចម្រៀង​ដ៏​លន្លង់លន្លោច​មួយ​បទ មាន​ចំណង​ជើង​ថា ស្រមោល​ស្នេហ៍​បង ច្រៀង​ដោយ​ អ្នកនាង គឹម លក្ខណា ។
shadow of love

ជា​បទ​ចាស់​យូរ​ហើយ ដែល​អ្នក​ខ្លះ​ក៏​មិន​ចង់​ស្ដាប់​ដែរ ព្រោះ​សព្វ​ថ្ងៃ​នេះ​មាន​ចេញ​បទ​ថ្មីៗ​ច្រើន​ណាស់ ទៀត​សោត សំនៀង​របស់​គឹម លក្ខណា ក៏​បាត់​ប្រជាប្រិយ​ភាព​ទៅ​តាម​នោះ​ដែរ ។ តែ​ចំពោះ​ខ្ញុំ​មិន​ថា​បទ​ចាស់​បទ​ថ្មី​ឡើយ​គឺ​ចូលចិត្ត​ស្ដាប់​ទាំង​អស់ ឲ្យ​តែ​គេ​ច្រៀង​បាន​ពីរោះ និង​អត្ថន័យ​ល្អ​ទៅ​បាន​ហើយ ។ ខ្ញុំ​មាន​បទ​មួយ​ចំនួន​ដែល​សុទ្ធសឹង​ជា​បទ​ដែល​ធ្លាប់​ស្ដាប់​កាល​ពីនៅ​រៀន​អនុវិទ្យាល័យ រហូត​វិទ្យាល័យ ដែល​មក​ដល់​ឥឡូវ​ក៏​នៅ​តែ​ចូលចិត្ត​ស្ដាប់​ដដែល… ព្រោះ​កាល​នោះ បទ​ទាំង​នោះ​គឺ​ជា​បទ​ដែល​ទាន់​សម័យ​ហើយ ព្រោះ​បទ​ថ្មី​២០០៧ ឬ​២០០៨ អី​វា​មិន​ទាន់​ចេញឯណា!!!  :) ចាំ​ថា​កាល​នោះ​អ្នក​ចម្រៀង​ក្មេងៗ​ដែល​ខ្ញុំ​ចូលចិត្ត​ស្ដាប់​មាន​ដូចជា ណុប បាយ៉ារិទ្ធ   គឹម លក្ខណា   ក្រុម EV   មួន ម៉ារ៉ា   សាន ផានិត…. ជាដើម ។

វិចារ»

1. ramana - ខែ មីនា 21, 2008

យើស នៅ​លឿនបស់​គេ ។ តែ​បទ​នឹង​ដូច​មិន​ដែល​ស្តាប់ ប៉ុន្តែ​ចាំ​មើល​សាក​ស្តាប់​លេងៗ​មើល​ ក្រែង​ល៎​វា​ពិរោះ​ ។

2. naraths - ខែ មីនា 21, 2008

យេស យើស​លឿន​អី? ខ្ញុំ​ថា​ពិរោះ​ គឺ​ពិរោះ​ហើយ… :D ស្ដាប់​លេង​ៗ​ទៅ​ចឹង!!

3. បូរាណ - ខែ មីនា 21, 2008

មើ អ្នកចូលចិត្តណុបបាយ៉ារិទ្ធ សុំបទចាស់ៗខ្លះមើ ដូចជាបទម្ទេសហឹរអំបិលសាប ត្រកួនភ្លេចបឹង ។ល។ និង​ ។ល។… មានហ្ហេ?

4. naraths - ខែ មីនា 21, 2008

ហេហេ អត់​មាន​អំបិល​សាបទេ មាន​តែ​អំបិល​ប្រៃ! ដូច​ជា​អត់​មាន​ទេ មាន​តែ ម្ទេស​ណា​មិន​ហិរ ស្រី​ណា​មិន​ ង បើ​ស្រី​មិន​ង ក៏​មិន​ល្អ​ដែរ​ណា​ថ្លៃ ម្ទេស​ណា​មិន​ហិរ​ក៏​គ្មាន​តម្លៃ … :D

5. soursdey - ខែ មីនា 21, 2008

ផ្អែមបស់គេ!​ តែសម្លេងអ្នកចំរៀងស្តាប់ទៅអត់ដូចសម្លេង​ គីមលក្ខិណាសោះ។
បើបទស្តាប់តន្ត្រីបំភ្លៃជាបទចំរៀង​ក៏ពិរោះដែរ ប្អូនសាកស្តាប់មើលទៅបើមិនឡួយជាងបទនេះឆ្ងាយ :)

6. chharda - ខែ មីនា 21, 2008

runn lung run loch nas nor brother . het ey po ke find jamjreang mless

7. naraths - ខែ មីនា 21, 2008

♣គឺ​សំឡេង គឹម​លក្ខណា កាល​ពី​ក្មេង​នោះ​អី… បើ​តាម​ប្រហែល​បទ​ហ្នឹង​គាត់​មិន​ទាន់​ចូល​ច្រៀង​នៅ ហង្សមាស​ទេ ។ ចម្រៀង​គាត់​ពី​មុនៗ​ខ្ញុំ​ចូលចិត្ត​ស្ដាប់ តែ​ដល់​បទ​ក្រោយ​ៗ​មក មិន​ពីរោះ​សោះ!!!
♣yeah sis the sound track was old enough, but i’m still loving it.

8. duongchan - ខែ មីនា 21, 2008

ស្ដាប់អត់ចូលទេ អន្ទិតអើយ! រកអាណាផ្សេងគ្រាន់ជាងហ្នឹងមកបានអត់?

9. posoky - ខែ មីនា 22, 2008

That’s to bad my PDA cannot read Unicode !

ha ha what all they mean brother i see only square…
anyway happy to see u again

posoky

10. រចនា - ខែ មីនា 22, 2008

បង​រដ្ឋ​សំអឿន​អើយ! មាន​បទ ធ្មេច​ទាំង​ទឹក​ភ្នែក​ទេ? គេ​ចង់​ស្ដាប់!!!

11. naraths - ខែ មីនា 22, 2008

♣ មាន​ច្រើន​ណាស់! តែ​បើ​អានេះ​ស្ដាប់​មិន​ចូល អាផ្សេង​ក៏​ប្រហែល​មិន​ចូល​ដែរ ចឹង មិន​បាច់​ស្ដាប់​ទេ ខឹខឹខឹ :D
♣ oh bro, why don’t u use pc.
♣ ឈ្មោះ​បង​អី​ក៏​វែង​ម៉េះ ហាហា ពីរោះ​ដែរ​តើ… ត្រូវ​ម៉ាច់​តែ​ម្ដង​បទ​ហ្នឹង​ក៏​ចូល​ចិត្ត​ដែរ ច្រៀង​ដោយ ធីតា ក្រុម 4strong តែ​អត់​មាន​ផង… ខំ​រក​បទ​គាត់​ដែរ តែ​រក​អត់​បាន កាល​មុន​ទៅ everyday.com.kh យក​បាន​១​បទ ។

12. រចនា - ខែ មីនា 22, 2008

តែ​គេ​ចង់​ស្ដាប់! បង​យក​បាន​មួយ​បទ​ហើយ ចុះ​វា​ទៅ​ណា? ម៉េច​អត់​ដាក់​ឱ្យ​គេ​ស្ដាប់​ផង?

13. naryphing - ខែ មីនា 22, 2008

sorry i don’t like it :-(

14. naraths - ខែ មីនា 22, 2008

♣ បទ​នោះ គឺ «ចង់​ដឹង​ហេតុ​ផល» ប្រុង​ដាក់​ឲ្យ​ស្ដាប់​នៅ​អណត្តិ​ក្រោយ :D
♣ doesn’t matter if you don’t like it, cos i know lots of people dislikes Kim Leakhna’s voice ;)