013 ? ខែ មីនា 7, 2008
Posted by រដ្ឋ in ពីនេះពីនោះ.trackback
យូរខែ យូរថ្ងៃមកហើយដែលឮគេនិយាយថា ០១៣ ប្រព័ន្ធទូរស័ព្ទចល័តថ្មីនឹងដំណើរការក្នុងស្រុកខ្មែរ ។ គិតមកទល់ថ្ងៃនេះ មានអ្នកខ្លះថាឃើញមានគេកាន់ប្រើឡើងព្រាត ។ ពាក្យចចាមអារាមពីមាត់មួយទៅមាត់មួយ បានមកប៉ះសោតាខ្ញុំជារឿយៗ ថា SIM 013 លេខធម្មតាមានតម្លៃដល់ទៅ ២០$ ដែលតម្លៃនេះជាថ្នូរនឹងការប្រើអ៊ិនធើណែតមិនគិតថ្លៃរយៈពេលកន្លះឆ្នាំឯណោះ ។
ចុះមានអ្នកណាដឹងរឿងនេះទេ? ហើយមានប្រើហើយឬនៅ?








ចាំបាច់ទៅទិញធ្វើអីបើវាថ្លៃ នៀកចូលទៅមើលប្លក់នាងខ្ញុំទៅចា៎ នឹងដឹងពត៌មានមួយដែលគួរអោយសប្បាយរីករាយ ។ របស់ free ចាំកាល
http://ramanacamgirl.wordpress.com/2008/03/06/qb-goes-live/
យី ក្នុងកាសែតក៏គេមានឃោសនាដែរឃើញម្សិលមិញ ! រ៉ាមណាគុំយូរហើយមែនអត់? ហាហា អាហ្នឹងស្ទីលម៉ាឃីធីងគេទេ… Free តែស៊ីមទេ តែសំខាន់គឺឲ្យលុយគេដែរ ។ តែកុំភ្លេចបើបើកបាន ពេលទំនេរគួរតឿនក្រុមហ៊ុនឲ្យឆែកឈ្មោះគណនីឲ្យផង ព្រោះរបស់បើកមិនគិតថ្លៃចឹង កម្រដាក់ឈ្មោះឲ្យណាស់ វរៗប្រើៗ ស្រាប់ទៅឆែកបែរឈ្មោះគេទៅវិញ ខ្ញុំធ្លាប់ឃើញហើយ កាល០១១ កន្លងទៅ។ គេគ្រាន់ផ្សាយឲ្យទូលាយប៉ុណ្ណោះ…
jing tov merl Ramana blog mouy sin
គ្មានចិត្តចង់ប្រើស្អីទេ!
«ពាក្យចចាមអារាមពីមាត់មួយទៅមាត់មួយ បានមកប៉ះសោតាខ្ញុំជារឿយៗ» ។
បើរ៉េនណាបានឃើញច្បាស់ជាថាឲ្យទៀតហើយ! ខ្ញុំធ្លាប់ត្រូវមាត់តែញយដងដែរហ្នឹង អ្នកនិពន្ធសម័យថ្មី លេងពាក្យសម្បើមម៉េះ!??? ត្រចៀកថីបានមិនប្រើ? ចាំបាច់ដាក់សោតា???
ស្តាប់ទៅដូចជាស្រកៀរសោតាដល់ហើយ!!!
ដំណឹងចឹងៗ ឲ្យសូន្យខ្ញុំ អត់ដឹងទេ។ ទៅ!ទៅជូនពរម៉ាក់ និង បងប្អូនស្រីហើយនៅហ្នឹង? ថ្ងៃហ្នឹងស្រីៗលេងអស់ដៃហើយ…..ធ្វើម៉េចបើង៉ៃបស់គេ!!!
ហាហាហាហាហា!!!! ពិតមែនហើយបង ប្រុសយើងអត់ដូចគេសោះគេមាន សិទ្ធិ នារី តែ យើងអត់មានសិទ្ធិ បុរស់នឹងគេសោះ ហិកហិកហិក។ ខ្ញុំមានសំនួរមួយបង លឺថា ០១៣ នឹង ប្រើបានតែ ទូរសព្ទ 3G មែនអត់?
បឿន ចង់មិនចង់អត់ទៅ ចាំបាច់ពេបមាត់ពេបកតែឯងថី…កិកិ
អាចម៍ផ្កាយ ខ្លាចអីពាក្យខ្មែរតើ ប្រើៗទៅឲ្យវាអាប់ដេតខ្លះ ច្រចៀកប្រើរាល់ថ្ងៃហើយ ចង់ប្រើសោតាម្ដង ! យ៉ាហ៊ី តាំងស្រកៀរសោតាទៀត ហាហា អីក៏ម៉េះៗ…
ល្បងសំណាងបានអីឮបើនៅឯយួនឯណោះ… ចង់ដកស៊ីមកាតថ្មីហ្នឹងគេជិះកាប៉ាល់ហោះម៉ោ ។
អត់!!!
វាត្រូវតែអត់ចឹងហើយ!!!
អត់ច្បាស់ទេបញ្ញា! ថាម៉េច ប្រើ3G? មិនដល់ថ្នាក់ហ្នឹងទេ តែគេប្រើដល់ទៅប្រព័ន្ធ 3G ហើយក៏នៅមានផ្លូវសម្រាប់ GPRS ដែរ… ហេហេ
ខ្ញុំគិតចឹងដែរបង។ មិនដែរនរណាគេធ្វើចឹងទេណរ៎។ តែពេលខ្ញុំផ្ញើរអោយគេទិញ អោយ គេប្រាប់ខ្ញុំថាគេមិនច្បាស់ដែរថា គេប្រើជាមួយ GRPS បានអត់។ យ៉ាប់មែន! ហេហេ
កុំគិតច្រើនពេកប្អូនអើយ ច្រើនប្រព័ន្ធណាស់ស្រុកខ្មែរ ! ប្រើមួយណាក៏បាន… ប្រើ GPRS ឥឡូវមាន ០៩៨ និង ០១៦,០១៥ តម្លៃរាងថោកគួរសម ។ ប្រើៗទៅ គ្រាន់ឆាតលេងកែអផ្សុកដែរ ខឹខឹខឹ
លឺតែគេល្បី តែអត់ដែលឃើញអ្នកណាគេប្រើសោះ។ ពេលណាគេចែកស៊ីមជួយប្រាប់ផង ចង់សាកមើលដែរនឹងណា។ ធម្មតាអោយតែផុត promotion គឺកាត់ស៊ីមចោលហើយ
គេឮតែចឹងគេមិនបើកឲ្យទេល្បងអើយ!!!