ចំណីចក្ខុ ខែ កុម្ភៈ 19, 2008
Posted by រដ្ឋ in ការកម្សាន្ត, កំណត់ចាស់ៗ, ពីនេះពីនោះ.trackback

ព្រឹកនេះរាជរថកង់ពីររបស់ខ្ញុំ ចេញដំណើរយ៉ាងយឺតស្លេវទៅស្រស់ស្រូបអាហារពេលព្រឹក រួចហើយក៏បន្តដំណើរទៅ បញ្ចូលថាមពលចំនួន២លីត្រ (ចាក់សាំង) សាំង២លីត្រតម្លៃ ៩,០០០៛ គត់ ។ យានក៏បន្តដំណើរទៅមុខសំដៅគោលដៅមួយ គឺ សាលា ប៊ែលធី ម្ដុំ DN ។ ជិះមិនដល់ ដេអិន បែរហួសដល់ ដេអ៊ុយ ហាហា (និយាយលេងទេ) បកត្រឡប់មកវិញ មិនជួបអ្នកដែលចង់ជួប ក៏ហួសទៅផ្សារសាមគ្គីក្បែរនោះ ទើបជួបគាត់ …
ទៅដល់ផ្សារភ្លាមយុវសិស្សម្នាក់គាត់ជិះម៉ូតូគាត់ ចេញពីមណ្ឌលស្នូកឃើ យ៉ាងប្រញាប់ក៏ជ្រុល ទៅប៉ះល្អីនំក្រៀបរបស់អ្នកមីងម្នាក់ ធ្វើឲ្យបែកនំរបស់គាត់យ៉ាងដំណំ ។ «ធ្វើម៉េចទៅអាអូន? បែកនំមីងអស់ហើយ…» «សុំទោសមីង ខ្ញុំទិញយកនំដែលបែកហ្នឹងចុះ….» ហេងវិញ! ។ ទស្សនារួច ព្រមជាមួយកិច្ចរបស់ខ្ញុំក៏ចប់ដែរ ខ្ញុំទាញរាជរថវឹងត្រឡប់មកផ្ទះវិញ…
ត្រង់ស្តុបផ្លូវបំបែកមួយ ភ្លើងក្រហមបញ្ចេញរស្មីដ៏ចាំងភ្នែក ខ្ញុំឈប់ និងសម្លឹងមើល CRV មួយបរសន្សឹមៗកាត់វិថី ។ ភ្លាមនោះប៉ូលីសចរាចរណ៍ ចាំកាលមិនហៅឲ្យចតសិន ។ លោកពូម្នាក់ក្នុងរថយន្ត ញញឹមខ្វាច់ដក អាយកូម (iCom) ឡើង ។ «អូ ប្អូនអើយ! បងជាប់និយាយអាយកូបបន្តិច» «អូ អញ្ចឹង បងអញ្ជើញទៅចុះខ្ញុំមិនរំខានទេ…» ប្រុយ… ។
ហួសទៅមុខបន្តិច… ពុធ្ធោ! គ្រោះថ្នាក់ចរាចរណ៍… អាសង់កូរ៉េមួយបុកកង់ ។ «មើល៍ បងប្អូនងាកបន្តិចទុកឲ្យពួកខ្ញុំវាស់វែងឲ្យដឹងខ្នាតប្រវែងបន្តិច ថារឿងវាយ៉ាងម៉េច» ឯណា? ហ្អ! មិនមានអ្នកណាគ្រោះថ្នាក់ទេ… ទុកនាទីជូនតម្រួតចុះ ខ្ញុំទៅមុនហើយ … អេវំ ៚
នាទីកម្សាន្តថ្ងៃនេះសូមចប់







អាហ្នឹងគេហៅកម្សាន្ត? ហើយបន្ទាប់ពីហ្នឹងមានស្អីទៀតទេ?
គឺគ្រាន់បងប្អូនអានកម្សាន្តហ្នឹងណា៎… អេវើរីដេឡៃហ្វ៍ ឬដេលីឡៃហ្វ៍ នុះអី! ក្រោយមកទៀតអត់មានអីពិសេសទេ គឺជិះដល់ការ៉ាសសាំង ហែកសំបុត្រដែលគេឲ្យពេលចាក់សាំង ជយោ! ត្រូវនំមួយកញ្ចប់!
Or kun chom pus news nes, kom pong te chong ask someone pi gasoline’s prize pong, thanks much heay na!
បាននំអត់ចែកស្វាអីម៉ាម៉ាត់សោះ!
ស្វាកំហូច៖ស្វាឆីតែផ្លែឈើទេ!
រដ្ឋ៖រឿងកំសាន្តរបស់ប្អូនរដ្ឋឯងប្រហែលជាធ្ងន់ធ្ងរតិចហើយ!
មិនធ្ងន់ធ្ងរទេ បងខ្នាង! រឿងនេះសំខាន់ណាស់ វាឆ្លុះបញ្ចាំងពីតថភាពសង្គមពិតៗ ណ៎ឃើញហ្អេ រចនាគាំទ្រដែរ ។ ថ្វីត្បិតតែវារឿងខ្លីតែបង្ហាញច្រើនករណី មើលឲ្យច្បាស់មើល៍… តែក៏បញ្ចូលឈុតកំប្លែងខ្លះទៅ កុំឲ្យអ្នកអានធុញ កិកិ ការពិតគឺខ្ញុំជួបមែនៗ ពីព្រឹកមិញ ។
សុំទោស មិនដឹងថាស្វាចេះឆីនំទេ!
ភ្នែកការដ្ឋឯងមានមាត់? ហេហេហេ
ងាប់មើលផ្លាកថ្លៃសាំងនៅស្រុកខ្មែរញាក់សាច់តាម៉ង! បើថ្ងៃម៉ឹងៗ ត្រូវជិះម៉ូតូឬឲ្យម៉ូតូជិះមនុស្សវិញណ៎!!!!
ឲ្យតែមានចំណីវាស៊ីហើយ ភ្នែកខ្ញុំ… កិកិ
កាលមុន ១USD ចាក់បានមួយលីត្រ តែឥឡូវត្រូវថែម ៦០០៛ពីលើទៀត… ស្មានតែជិះម្នឹសហ្នឹង មិនចាក់សាំងហ្អ? ហេហេ
រដ្ឌអើយ! ជិះមនុស្សវា់អស់លុយច្រើនបនិ្តចមែន តែយើងអាចជិះមួយជីវិតណា! វាស្រួលអី្ហ! តែហាមផ្តាច់ណាហាមជិះមនុស្សដែលមានម្ចាស់…. អានេះវាចូលក្នុងបទល្មើសហើយ យមរាជយើងជួយមិនកើតទេ គឺត្រូវតែធ្វើតាម
ច្បាប់ហើយ!
ឯណាយមបាល! កាត់ប្រដាប់វាចោលភ្លាម!