jump to navigation

Today Shot “ Kirirom Cinema” ខែ កុម្ភៈ 18, 2008

Posted by រដ្ឋ in My Photos, ពីនេះ​ពីនោះ, ភាពយន្ត.
trackback

kirirom.png

សព្វ​ថ្ងៃ​នេះ​រោង​ភាពយន្ត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំ​ពេញ បាន​​កែ​ប្រែ​រូបរាង​ទៅ​ហើយ ។ រោង​ភាពយន្ត​គិរីរម្យ ដែល​ខ្ញុំ​បាន​ចាត់​ទុក​ថា​​​ជារោង​កុន​ដ៏​ធំ​ជាង​គេមួយ (មាន​កៅអី​សរុប ៨០០​កៅអី​)​ ក៏​បាន​បិទ​ទ្វារ​ដែរ ។ រីឯ​រោងកុន​ធំ​ៗ​ផ្សេង​ទៀត ដូច​ជា​រោង​កុន​ បូក​គោ បាន​កំពុង​ប្រែ​ក្លាយ​មុខមាត់​ទៅជា​ក្លិប​កម្សាន្ត​​បែប​ផ្សេង​ទៅ​វិញ ហើយ​រោង​កុន​វិមាន​ទិព្វ​ឯណោះ​វិញ កំពុង​តែ​ក្រៀម​ស្រកា​ ប្រហែល​ជា​នឹង​បិទ ឬ​ក៏​នៅ​បន្ត​សកម្មភាព​របស់​ខ្លួន​ទៀត​ឬ​យ៉ាង​ណា នៅ​មិន​ទាន់​ដឹង​ទេ តែ​ខ្ញុំ​សង្ឃឹម​ថា​វិមាន​ទិព្វ​នឹង​មិន​បិទ​ទ្វារ​តាម​គេ​នោះ​ទេ ។

រោង​កុន​ដែល​កំពុង​បញ្ចេញ​សកម្ម​ភាព​យ៉ាង​សកម្ម​ នោះ​គឺ​រោង​កុន​លុច្ស (Cinéma Lux) ដែល​​ភាគ​ច្រើន​មាន​បញ្ចាំង​រឿង​បរទេស​យ៉ាង​ជាប់​លាប់​នៅ​ពេល​ដែល​ ក្រុមហ៊ុន​កុន​ខ្មែរ​មិន​ទាន់​មាន​កុន​បញ្ចាំង ។ ផងដែរ នៅ​ឯមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​​សុរិយា រោង​កុន ស៊ីណេម៉ា​សុរិយា ក៏​នៅ​តែ​បម្រើ​​ទស្សនិកជន​ជារឿយ​ៗ​ ។

ទាំង​នេះ​ស​ឲ្យ​ឃើញ​ថា សិល្បៈ​ទី៧​របស់​ខ្មែរ​កំពុង​ធ្លាក់​ដុន​ដាប​យ៉ាង​ខ្លាំង ស្ទើរ​តែ​មិន​ងាយ​នឹង​ងើប​មុខ​ឡើង​វិញ​រួច​ក៏​ថា​បាន ។ ជាក់​ស្ដែង​ កាល​ពី​មហោស្រព​​ភាពយន្ត​វីដេអូ​ជាតិ​លើក​ទី៣ ដែល​រៀបចំ​ឡើង​ដោយ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ នា​ថ្ងៃ​ទី ០៩​មករា​២០០៨​ កន្លង​ទៅ​នេះ​ លទ្ធផល​ដែល​ទទួល​បាន​ គឺ​ពុំ​អាច​ទទួល​យក​បាន​ឡើយ ។ [...]

វិចារ នានា»

1. កូន​ស្វា​តូច​ - ខែ កុម្ភៈ 18, 2008

យ៉ាប់​ដែរ​! ង៉ៃ​ក្រោយ​សង្ស័យ​អត់​កុន​មើល​! :(

2. អនាមិក - ខែ កុម្ភៈ 18, 2008

ពិតជាគួរឲ្យអាសូរវប្បធម៌ទី៧ខ្មែរណាស់ ងើបហើយដេកទៅវិញ។ តាមពិតក្នុងរយៈពេលជាង៥ឆ្នាំនេះដែលវិស័យភាពយន្តនៅរស់រានមានជីវិត​ក៏ដោយសារតែការដែលយើងឈប់ទទួលយកភាពយន្តថៃ កាលពីសម័យឆេះទូកថៃ។ យើងឃើញថា បន្ទាប់ពីមានការដុតទូតថៃ វិស័យសិល្បៈនេះបានមានដង្ហើមដកនឹងគេ តែឥឡូវចប់ហើយ មិនដឹងជាពេលណារស់ឡើងវិញទេ។

3. អនាមិក - ខែ កុម្ភៈ 18, 2008

ចប់ហើយវិស័យភាពយន្តខ្មែរ។

4. អនាមិក - ខែ កុម្ភៈ 18, 2008

តាមការសង្កេត យើងឃើញថា បន្ទាប់ពីមានការដុតស្ថានទូតថៃនៅភ្នំពេញនៅឆ្នាំ 2003 មក វិស័យភាពយន្តខ្មែរបានចាប់ផ្ដើមងើបនិងរស់ឡើងវិញ។ ពេលនោះ អាចនិយាយបានថាជាសករាជមាសដូចសម័យផលិតកម្ម100ក្នុងអំឡុងទសវត្សឆ្នាំ90 អ៊ីចឹង។ គឺមានផលិតកម្មជាច្រើនសំរុកចូលរកស៊ីក្នុងវិស័យនេះ។ តែបញ្ហាគឺនៅត្រង់ថា ថៅកែកុនទាំងនោះ ផលិតដើម្បីតែលុយ ។​ គឺមិនបានគិតពីគុណភាពទេ ។ នេះជាមូលហេតុដែលធ្វើឲ្យកុនខ្មែរគ្មានគុណភាព មិនអាចទាក់ទាញទស្សនិកជនបានច្រើន ដែលនៅទីបំផុតផលិតកម្មទាំងនោះត្រូវបិទទ្វារ។

5. AB - ខែ កុម្ភៈ 18, 2008

The Boom or the Bubble of the growth of Khmer Movies Production between 2003 and 2007? Yes, it’s the bubble. Now it’s breaking.

6. AB - ខែ កុម្ភៈ 18, 2008

លែងមានកន្លែងនាំសង្សារទៅមើលកុនហើយ។ លែងមានកន្លែងងងឹតដូចមុន!!!

7. chharda - ខែ កុម្ភៈ 19, 2008

AB why need dark place? lighter place is good , cuz u can see her clearly

8. naraths - ខែ កុម្ភៈ 19, 2008

កូន​ស្វា​ចេះ​មើល​កុន​ដែរ! ស្មាន​តែ​អត់​ចេះ ឃើញ​អ៊ីត​តែ​បាណាណា! កុំ​ភ័យ​កុន​ខ្មែរ​នឹង​ងើប​មុខ​ឡើង​វិញ នៅ​ឱកាស​ណាមួយ។

អរគុណ​អនាមិក ដែល​បញ្ចេញ​យោបល់! ដង្ហើម​នេះ​ជួន​ដក ជួន​មិន​ដក… ខ្ញុំ​សង្ឃឹម​ថា​ឱកាស​មាស​ថ្មី នៃ​ផលិតកម្ម​១០០ ឬ​រាប់រយ ។ កុំ​និយាយ​ច្នោះ ការ​ផលិត​កុន គឺ​ប្រើ​លុយ​ជា​ចាំបាច់​ណាស់ ជា​ការ​រកស៊ី​មួយ​ដែរ… ទើស​ត្រង់​បច្ចុប្បន្ន យើង​មិន​អាច​ថត​ឲ្យ​បាន​ល្អ ក៏​ព្រោះ​តែ​លុយ ។ នេះ​បាន​ប៉ុណ្ណឹង មិន​ប្រាកដ​ថា​រួច​ដើម​ផង ព្រោះ​តែ​ចំណូល​របស់​ពលរដ្ឋ​ម្នាក់​នៅ​មាន​កម្រិត​ទាប​ណាស់​។

យី! AB គ្រាន់​តែ​នាំ​សង្សារ​ដើរ​លេង​ចាំ​បាច់​កន្លែង​ងងឹត ហាហា !
sis chharda: don’t want clearly te, maybe need romantic place te deng, okas mas kom raw rok ban kekeke lolz :D

9. ទឹម បឿន - ខែ កុម្ភៈ 19, 2008

ភាពយន្ត​ខ្មែរ សាច់​រឿង​មិន​អន់​ទេ តែ​ទាស់​តែ​អ្នក​សម្ដែង​មិន​សូវ​យក​ចិត្ត​ទុកដាក់។ ចង់​ថត​រឿង​អី​មួយ នឹក​ឃើញ​ថា​តួណា​ទំនង ចាប់​បញ្ជូល​ថត​ភ្លាម។ ធ្លាប់​ឮ​តួ​ឯង​ខ្លះ​ដែល​សម្ភាស​តាម​ទូរទស្សន៍​ មិន​ដឹង​ថា​សាច់​រឿង​ហ្នឹង​យ៉ាង​ម៉េច​ផង។ ហើយ​ចេះ​តែ​សម្ដែង​ចប់​បាន​មួយ​រឿង​នឹង​គេ​ដែរ។ ដូច​មិន​ចង់​ឱ្យ​ជឿ​សោះ ដល់​តែ​បែប​ហ្នឹង។ បើ​ខ្ញុំ​ជា​ម្ចាស់​ផលិត​កម្ម​វិញ ខ្ញុំ​នឹង​រើស​តួ​ដែល​មាន​សម្មត្ថភាព ហើយ​យក​ទៅ​បង្វឹក​​ពី​រឿង​ដែល​ត្រូវ​ថត រើស​តួ​ដែល​មាន​ចរិត​លក្ខណៈ​សម​នឹង​តួអង្គ​ក្នុង​សាច់​រឿង ។ល។ តែ​ម្ចាស់​ផលិត​កម្ម​ និង​អ្នក​ដឹកនាំ​នោះ មិន​ដឹង​គិត​យ៉ាង​ម៉េច ខ្ញុំ​ឆ្ងល់​ហួស​ពី​ឆ្ងល់​ហើយ។

10. chharda - ខែ កុម្ភៈ 19, 2008

hahaha…dark place merl muk att kerng tver mech romantic tov ?

11. កូន​ស្វា​តូច​ - ខែ កុម្ភៈ 19, 2008

ខ្ញុំ​ក៏​​សង្ឃឹម​​អញ្ចឹង​ដែរ​!

12. អាចម៍ផ្កាយ - ខែ កុម្ភៈ 19, 2008

ហេតុអីក៏ដល់ថ្នាក់ហ្នឹង?
ចុះភាពយន្តខ្មែរតាមទូរទស្សន៍យ៉ាងម៉េចដែរហើយ?​ ស៊ីធីអិន​ ​បាយ័ន លេខបី, ហើយឮថាលេខ៥
ស្អីគេនោះចង់ថតកុនដែរយ៉ាងម៉េចហើយ?

យ៉ាប់ម្ល៉េះខ្មែរ?… ចុះពួកតារាសំដែងរាល់ថ្ងៃ គេទៅរកស៊ីអីវិញហើយ? រដ្ឋាភិបាលដូចគ្មានយក
ខួរក្បាលគិតពីរឿងនេះអីបន្តិចសោះ!!!
ចុះសមាគមមិត្តសិល្បៈករស្អីគេនោះ បង្កើតឡើងសម្រាប់ធ្វើអី?.. នាយកដ្ឋានភាពយន្ត?
ជួយប្រាប់ផងមើល រឿងភាពយន្តខ្មែរដែលថតរយៈចុងក្រោយគេនេះមានរឿងអីខ្លះទៅ?
ល្អៗមើលទេ?​ ចុះរឿងមហោស្រពវីដេអូជាតិនោះ ហេតុអីបងមិនចុះផ្សាយផង ដឹងទេថា
ខ្ញុំរង់ចាំតាមដានណាស់ពីបញ្ហាភាពយន្តនេះ ព្រោះក្រៅពីសៀវភៅប្រលោមលោក, ភាពយន្ត
វីដេអូ និងទូរទស្សន៍នេះហើយដែលខ្ញុំចូលចិត្តលំដាប់២។

13. samnang - ខែ កុម្ភៈ 19, 2008

មើល​ទៅ​បែប​យ៉ាប់​ហើយ​!!!

14. naraths - ខែ កុម្ភៈ 19, 2008

អាចម៍​ផ្កាយ ម៉េច​ក៏​ច្រឡោត​មាំ​ម៉្លេះ? ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​តិច… នេះ​និយាយតែ​វិស័យ​ភាព​យន្ត​ប៉ុណ្ណោះ ។ ងាក​មក​វិញ និយាយ​ពី​សកម្ម​ភាព​ថត​វីដេអូ ថត​ឌីវីឌី គឺ​នៅ​រស់​រវើក​នៅ​ឡើយ​ទេ តារា​សម្ដែង​ទាំង​នោះ គេ​មមាញឹក​នឹង​ការ​ថត​វីដេអូ ខារ៉ា​អូខេ និង​កម្មវិធី​ទូរទស្សន៍​ជា​ច្រើន ។ រី​ឯ​វិស័យ​ចម្រៀង​វិញ ឃើញ​ថា​រីក​លូត​លាស់ គួរ​ឲ្យ​កត់​សម្គាល់​ណាស់ ស្រប​ពេល​​ដែល​ខ្មែរ​អាច​ផលិត​តន្ត្រី​ថ្មី​ៗ​ដោយ​ខ្លួន​ឯង ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ក៏​នៅ​មិន​ទាន់​ចោល​ក្បួន​ចាស់​យក​បទ​គេ​មក​ថត​ដែរ ។ ចឹង​ហើយ​បាន​ខ្ញុំ​ថា ចម្រៀង និង​វីដេអូ​ខ្មែរ នៅ មាន​ជីវិត ចឹង​ឲ្យ​ភាពយន្ត​ខ្នាត​ធំ​គេង​លក់​មួយ​ស្រឡេត​សិន​ចុះ គេ​គង់​តែ​នឹង​ភ្ញាក់​ទេ ។

រឿង​លទ្ធផល​កាល​នោះ ខ្ញុំ​ភ្លាត់​ស្នៀត​មិន​បាន​ចាប់​យកព័ត៌មាន​​ឲ្យ​បាន តែ​ដឹង​ថា​លទ្ធ​ផល​វា​អសោច​គួរ​សម ធ្វើ​ឲ្យ​អ្នក​ផលិត​ស្រងាក​ចិត្ត​មែន​ទែន ព្រោះ​លក្ខខណ្ឌ​តឹង​រឹង​ពេក​ពេល​ប្រកួត ។ បើ​អាច​ខ្ញុំ​នឹង​ផ្សាយ​លម្អិត​ម្ដង​ទៀត ៚

15. pinispinus - ខែ កុម្ភៈ 19, 2008

For those who want to help Cambodian film production, please read these interesting posts: (http://arthur-mariam.tripod.com/pollyann/id21.html) and more information on film production (http://filmcambodia.org/). To read a brief introduction of film production in Cambodia, please read this document: (http://www.nyu.edu/tisch/preservation/program/student_work/2005fall/05f_3048_vanmalssen_a1.doc), and another article wrote in the Cambodia Daily can be found here: (http://www.camnet.com.kh/cambodia.daily/selected_features/behind_screen.htm). I have tried to find out a scientific research on the film production in Cambodia, but there is no one on the web. Let share if there is any study or research on this topic.

From the above last two articles, I can summarize some of the problems as follows:
1. Cambodian films have poor quality due to many reasons including:
2. Money, and other resources;
3. Actors have not been trained, and most of them act upon what producers tell them to do on the spot;
4. Ideas behind each film are often easy to predict because of poor writing and direction;
5. And finally, these make Cambodian films unable to compete with foreign films.

Film production is a result of “ Collective Works” made by many people such as actors/actress, producers, writers, directors, singers/music composers, and others. It is not an easy one. One poor actor may lead to the failure of the whole production. Learn to work as a team is also important for the success of one film production. A questio is where we should start from here. Do we have a training school with qualified trainers and sufficient resources? Do we have a school which systematically trains producers and directors of film production? Do we have an incentive system (mainly granted by the government) to promote film production in Cambodia? Is copyright protection effectively implemented?

I think we should conduct a research to reengineer a process of film production in Cambodia, and then try to make a flow chart from the starting point to the ending point, and identify what the main problems are. Only by doing this, we can develop this film industry in a systematic way. Or alternatively, we can do a value chain analysis of film production in Cambodia. From this, we can lay down a promotion policy and put resources to implement this policy.

16. អាចម៍ផ្កាយ - ខែ កុម្ភៈ 20, 2008

បងនិយាយបែបនេះ កាន់តែធ្វើឲ្យខ្ញុំចង់តាមដានខ្លាំងឡើង…
តើលទ្ធផលអសោចន៍យ៉ាងណាទៅ? ហេតុអីអ្នកផលិតត្រូវស្រងាកចិត្ត?
លក្ខខណ្ឌនោះយ៉ាងម៉េចខ្លះទៅ? មួយទៀតដែលខ្ញុំចង់ដឹង គឺភាពយន្តដែលថតក្នុងរយៈ
ចុងក្រោយនេះ មានរឿងអីខ្លះទៅ? ភាពយន្តតាមទូរទស្សន៍?
អរគុណpinispinus ដែលបានផ្តល់ព័ត៌មាន ខ្ញុំនឹងទៅបើកមើល!

17. naraths - ខែ កុម្ភៈ 21, 2008

គឺ​ថា​កាល​នោះ ខ្ញុំ​មិន​បាន​ស្ដាប់​ព័ត៌មាន​​ទើប​មិន​ច្បាស់ បង​ក៏​ចង់​ផ្សាយ​ដូច​គ្នា​ដែរ! តែ​បាន​ឮ​មិត្រ​គេ​ប្រាប់​ថា​គ្មាន​ភាព​យន្ត​ណា​មួយ​បាន​ជាប់​ចំណាត់​ថ្នាក់​ទេ ធ្លាក់​ទាំង​អស់ ។

អរគុណ pinipinus ដែល​ផ្ដល់​ព័ត៌មាន​ដ៏​ក្បោះក្បាយ​នេះ.. ខ្ញុំ​ធ្លាប់​ស្វែង​រក​ព័ត៌មាន​ទាំង​នេះ​យូរ​ហើយ ការពិត​គ្មាន​សោះ… the important is we have no film school.

18. Mariam Arthur - ខែ កុម្ភៈ 28, 2008

Hello! This is Mariam from Film Cambodia Organization (www.filmcambodia.org). I’m glad to have found your blog and see all the interest in Khmer films.

You’ll be interested to learn that we are hosting a seminar in April 2008, bringing more than a dozen film professionals to Phnom Penh to teach a two-week seminar of basic filmmaking skills. It’s a start. We plan to open a proper film school, but that will take a little more time to set up.

Also, Kirstin Wille from Germany came to Cambodia last year and spent six months doing research for her Masters Thesis on the film industry in Cambodia. The result is a 173-page research paper which is excellent. We have print copies available in Phnom Penh for anyone who would like one.

Since June 2007, we have published a newsletter (Mise en Scene) and in April we will be launching it as a magazine. We also send out a monthly e-newsletter and you can sign up on our homepage.

I would love to meet anyone who lives in Phnom Penh and is interested in film. It is encouraging to see so many responses to this blog!