ប្រាថ្នា ខែ មករា 20, 2008
Posted by រដ្ឋ in ការកម្សាន្ត, ចម្រៀង.trackback
«ប្រាថ្នារស់ក្បែរជីវា សូមស្បថថាបងប្រាថ្នារស់ក្បែរអូន…»
សូមនាំអារម្មណ៍បងប្អូនមករួមសណ្ដាប់បទចម្រៀងថ្មីដ៏ពិរោះមួយបទក្រោមចំណងជើងថា «ប្រាថ្នា» ច្រៀងដោយអ្នកចម្រៀងវ័យក្មេងសម្លេងស្រាល ។ អត់ទាន់ប្រាប់ឈ្មោះអ្នកចម្រៀងទេ អ្នកណាដឹងក៏អាចជួយប្រាប់បាន តែបញ្ជាក់នេះមិនមែនសម្លេងរបស់ខ្ញុំទេ សូមកុំច្រឡំ ព្រោះស្ដាប់ទៅចង់ច្រឡំ! ហាហា អត់ចេះខ្មាសគេ ។
សូមរីករាយ ហើយគិតថាយ៉ាងម៉េចដែរ ពិរោះទេ?

រូបភាពនេះមិនមែនអ្នកច្រៀងបទនេះទេ តែជាសមាជិកក្នុងក្រុមផលិត ។







ខំម៉ិនមុនគេចុះ! បទនេះពិរោះណាស់ ខ្ញុំពេញចិត្ត… រ៉ូម៉េនទិកអស់ស្ទះហើយ ។
សំឡេងស្រាលនោះស្រាល ទាល់តែផ្ទៀងត្រចៀកស្តាប់បានឮថាគេច្រៀនថាម៉េចខ្លះ! ស្តាប់បទហ្នឹងហើយ នឹកដល់បទ “ ចន្ទ្រ-จันทร์” ស្រដៀងគ្នា គ្រប់យ៉ាងស្ថិតនៅចន្លោះការពិត – ក្តីស្រមើលស្រមៃ ។
បទនេះ ពិរោះគ្រាន់បើ…
នៅមិនស្តាប់ទេ! សុំខំម៉ិនមុន! ប្រញាប់! ពីរោះតាមគេទៅ! គ្រាន់បើ!
good to hear
ចុម! ស្ដាប់ម្ដងទៀតបានដឹងថាស្រាលយក៍តែមែនទែន! ចាំសម្រួលឲ្យឮខ្លាំងជាងនេះ… យី មានអ្នកខំម៉ិនទុកមុនទៀត អត់ទាន់បានស្ដាប់សោះហ្នឹង
អ្នកណាច្រៀងហ្នឹង? ពិរោះ! សំឡេងស្រាលអ៊ីចឹង ស្ដាប់មិនងាយធុញ។
មានអីស្តាប់ទៅគ្រាន់បើ អាចគេអញ្ចើញទៅច្រៀងនៅភ្នំតាម៉ៅអាទិត្យក្រោយ
នេះហើយ! ហា ហា ហា
ចង្វាក់ការលើកដាក់បានល្អ ចូលនឹងលំនាំបទភ្លេងបានល្អ តែគួរតែកែអោយសំលេងច្រើនលឺខ្លាំងជាងនេះបន្តិច។
បងណូឯងកុំចេះតែនិយាយនោះ! ទៅច្រៀងឲ្យនរណាគេស្តាប់?ឲ្យស្វាស្តាប់ហ្អេ?
ទេ មានស្វាឯណាស្តាប់ច្រៀងឲ្យពួកអ្នកទេសចរណ៏ស្តាប់នឹងណា!!
ព្រោះអីថ្ងៃអាទិត្យចឹងសំបូរអ្នកទេសចរណ៏ណាស់ដឹងទេ!!!!
ពិរោះយ៉ាងណាទៅហ្ន៎?
សោកស្តាយដល់ហើយ ព្រោះមិនបានស្តាប់! គេបិទសិទ្ធិសេរីភាពពេក មិនឲ្យបើកសំឡេង
កុំព្យូទ៍រទេ បើមានកាសអាចស្តាប់បាន តែវាទាស់ត្រង់ថាមិនទាន់មានលុយទិញ!!!
សន្យាដាច់ខែនេះនឹងទិញកាសថ្មីមួយ ហើយត្រលប់មកស្តាប់ម្តងទៀត!!!
តើពិរោះយ៉ាងនាទៅ បើម្នាក់ៗសរសើរគ្រប់គ្នាយ៉ាងនេះ??? ស្តាយ!!!!! ស្តាយ……
ស្តាយណាស់!!!!!!
អូ! គួឲ្យអាណិតមែនបងអាចម៍ផ្កាយ!!!
មិនដឹងជាកុំព្យូទ័រមានបញ្ហា ឬត្រចៀកខ្ញុំមានបញ្ហា ឬក៏បទរបស់ណារដ្ឋមានបញ្ហា ស្តាប់មិនលឺអីទាំងអស់លឺតែខ្យល់ ចឹងមិនដឹងពិរោះឬក៏អត់ទេ មិនដឹងជាស្រាលប៉ុណ្ណាទេអត់ហ៊ានខមម៉ិន ។
ឡូយផស់គេ អ្នកណាអ្នកសូ្រតបទហ្នឹង..អូ ច្រលំ អ្នកណាអ្នកច្រៀង
អូ! ថ្ងៃនេះអត់បានសម្រួលតន្ត្រីឲ្យទេ ចាំស្អែក ព្រោះឮស្រាលពេក ។ ទាំងអស់គ្នាចាំស្ដាប់ ខ្ញុំនិយាយតបវិញ៖
បឿន៖ ប្រាប់មួយចុះ អ្នកច្រៀងឈ្មោះ សិលា នៅក្រុមណា បក្សណា អត់ទាន់ប្រាប់ទេ ចាំផុសលើកក្រោយ។
ខ្មែរតែមួយ៖ មិនបាច់ទៅភ្នំតាម៉ៅច្រៀងឲ្យស្វាស្ដាប់ទេ ព្រោះជិតៗនេះមានស្វាស្ដាប់ហើយ ហាហា…
ខ្មែរស្ប៉ត៖ ចាំខ្ញុំសម្រួលវ៉ូលីមឲ្យឮជាងនេះ។
រជ្ជនី៖ ដឹងខ្លួនហើយ កិកិ
អាចម៍ផ្កាយ៖ កំសត់ណាស់អត់បានស្ដាប់បទពិរោះនឹងគេ… មិនអីទេចាំលើកក្រោយចុះ ។
រ៉ាមណា៖ ច្រឡំធ្មេញទេដឹង! គេស្ដាប់បានគ្រប់គ្នាតើ… អាចមកពីបញ្ហាមែន គឺចម្រៀងមានសម្លេងតែម្ខាង និង speaker ឬកាស ramana ខូចម៉ាខាងដែរទៅ វាឮតែខ្យល់ចឹងហើយ… ចាំខ្ញុំធ្វើវាជា ភ្លេងMono វិញបានឮដែរហើយ ។
ឈប់រាប់មើលសិនខំម៉ិនគ្រប់គ្នាហើយនៅ ១ ២ ៣ ៤ ៥ ៦… អូភ្លេចតាក្ឌិតម្នាក់ទៀត ! ហាហា យី! ពើចង់ផា ផាឲ្យត្រូវពាក្យផង លឿនពេកផាខុស ហាហា
កិកិកិ តាមពិតមកពីspeaker វាអត់កើត ។ ស្តាប់បានហើយពេលនេះ ។
បងរ៉ាមណាហ្អា! ម៉េចក៏បងហ៊ានលួចស្ទីលសើចរបស់បងសំណាងចឹង? ដឹងអត់អាហ្នឹងគេហៅ សំណើចទាសួគ៌ណា!
ចឹងដូរទៅចឹង គិតចង់ដាក់ស្ទីលសើច កាប កាប កាប ហាហាដូចទាកាប៉ាសួគ៌! ហាហា…
interesting.try more
thank Nech!
I don’t know if anyone said this already but the guy who sings this is សីឡា វ៉ាន់