មហោស្រពភាពយន្តជាតិ ខែ មករា 6, 2008
Posted by រដ្ឋ in ភាពយន្ត.trackback
ស្ដាប់វិទ្យុនិងអានកាសែតប៉ុន្មានថ្ងៃនេះ ឮថាក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងរៀបចំឲ្យមានការបើកមហោស្រពភាពយន្តវីដេអូជាតិលើកទី៣មួយក្នុងទីក្រុងភ្នំពេញ ។ នេះជាមហោស្រពមួយដែលបង្កើតឡើងដើម្បីលើកកំពស់ដល់សិល្បៈទី៧របស់ខ្មែរ គឺវិស័យភាពយន្ត ។ នៅថ្ងៃទី៩និង១០មករាខាងមុខនេះ នឹងមានភាពយន្តចំនួន១៤ មកពីផលិតកម្មចំនួន១០រឿងដែលដាក់ប្រកួត (ឆ្នាំនេះក្រសួងមិនអនុញ្ញាតិឲ្យយករឿងខ្មោចមកដាក់ប្រកួតឡើយ) ដែលពានរង្វាន់សំខាន់ៗដូចជា ពានមាស ពានប្រាក់ និងពានសំរឹទ្ធិ ។ នេះជាការធ្វើឡើងដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរនិងដើម្បីស្វែងរកទីផ្សារភាពយន្តក្នុងតំបន់ ។
ស្របពេលជាមួយគ្នាផងដែរ សព្វថ្ងៃនេះយើងសង្កេតឃើញថារោងភាពយន្តនៅទីក្រុងភ្នំពេញមួយចំនួនកំពុងបិទទ្វារជាបណ្ដើរៗព្រោះគ្មានកុនបញ្ចាំង… ។ តាមស្ដាប់វិទ្យុខ្ញុំឮថានៅសល់រោងកុនតែ៤ប៉ុណ្ណោះ ។







ឮថារោងកុនត្រូវបិទទ្វារជាបណ្តើរៗដូច្នេះ ធ្វើឲ្យខ្ញុំពិបាកចិត្តយ៉ាងខ្លាំងគិតច្រើន
ហេតុអីភាពយន្តខ្មែរមិនដើរទៅមុខ? រាល់ថ្ងៃតាមរោងកុនគេបញ្ចាំងរឿងអី?
ខ្ញុំជឿថាបើយើងម្នាក់ៗដែលស្រឡាញ់វិស័យភាពយន្តនេះ កុំបានតែត្រឹមគិត
និងខ្វល់ខ្វាយតែក្នុងចិត្តនោះ គឺយើងគួរណាស់តែនាំគ្នាបញ្ចេញជាមតិយោបល់
ដោយសរសេរជាសំបុត្រទៅកាន់កាសែត ទស្សនាវដ្តីឬក្រសួងវប្បធម៌ នាយក
ដ្ឋានភាពយន្តក្នុងលក្ខណៈជាក្រុមៗពីអ្វីដែលយើងត្រូវការ ចង់បាននោះ ខ្ញុំជឿ
ថាមិនយូរមិនឆាប់នឹងមានការកែប្រែនិងឆ្លើយតបជាមិនខាន។
ធ្វើកម្មវិធីបែបនេះ ទើបធ្វើឱ្យអ្នកផលិតខ្សែភាពយន្ត មានចិត្តចង់ប្រកួតប្រជែងខ្លះ ។
ខ្ញុំក៏សោកស្ដាយដែរ ដែលឮថារោងកុនកំពុងបិទទ្វារបែបនេះ… ព្រោះអ្នកវិនិយោគគេគិតថា របរនេះមិនអាចរកផលចំណេញបានឆាប់រហ័សឡើយ ។ ម្ចាស់ផលិតកម្មសឹងតែរកលុយមកបង់ឲ្យម្ចាស់រោងកុនមិនបាន ឯម្ចាស់រោងកុនក៏លក់សំបុត្រមិនដាច់ ។ ដូច្នេះគេកែប្រែពីរោងកុនទៅជាកន្លែងល្បែង និងក្លិបកំសាន្តផ្សេងៗវិញ ។ មន្ត្រីនាយកដ្ឋានភាពយន្តនិយាយថា សព្វថ្ងៃបងប្អូនគាត់ចេះមើលកុនហើយ ឃើញទេពេលមានកុនល្អគាត់ទៅមើល តែបើគាត់យល់ថាកុននោះមិនល្អគ្មានគុណភាព គាត់មិនទៅមើល ។ ចឹងហើយ សំខាន់គឹយើងត្រូវពង្រឹងអ្នកផលិតផងដែរ… តែយ៉ាងណានៅស្រុកខ្មែរពុំមានសាលាបណ្ដុះបណ្ដាលវិស័យនេះទេ ។ រាល់ការផលិតភាគច្រើនគឺធ្វើឡើងតាមចំណូលចិត្ត ការស្រឡាញ់កុនវីដេអូតែប៉ុណ្ណោះ ទៅតាមចំណេះនិងបច្ចេកទេសបន្តិចបន្តួច ។
កម្មវិធីនេះគេបង្កើតក្នុងកំឡុង២ឆ្នាំម្ដង ហើយលើកនេះក្នុងមួយរឿងបញ្ចាំងតែម្ដងប៉ុណ្ណោះ ហើយរឿងដែលចូលប្រកួតមានចំនួនតិច ព្រោះខាងក្រសួងកំណត់លក្ខខណ្ឌខ្លះ ដោយជ្រើសតែរឿងដែលមានលក្ខណៈអប់រំនិងឆ្លុះបញ្ចាំងពី តថភាពសង្គម ។
ហ៊ឺ!គួរឲ្យបារម្ភមែន! ខ្ញុំខ្លាចតែភាពយន្តយើងត្រលប់ទៅរកសភាពដើមវិញទេ។
ម្យ៉ាងខ្មាសប្រទេសជិតខាង មិនដឹងថាគេលបសើច,លបដៀលយើងថាម៉េចទៀតទេ!??
តើខ្មែរអស់ហើយឬ អ្នកមានមនសិការខាងសិល្បៈភាពយន្ត???
មាន! តែអាចម៍ផ្កាយដឹងទេ? ថាយើងគ្មានសាលាបណ្ដុះបណ្ដាលភាពយន្តទេ ។ filmmaker មានតិចណាស់ ។
ព្រួយបារម្ភពីអនាគតវាសនាភាពយន្តខ្មែរណាស់ មិនដឹងថាម្តងនេះនឹងស្តារខ្លួនឡើងមកវិញតាមវិធីណាទេ!
អ្នកណាចង់បានសំបុត្រទៅចូលរួមមើលរឿងង៉ែហ្នុងអត់ ហ្វ្រីៗៗ ស្រីមុំនាងធ្វើការនៅនាយកដ្ឋានភាពយន្តស្រាប់ ទាក់ទងខ្ញុំក៍បាន ស្រីមុំក៍បាន។ Call ម៉ោខ្ញុំម៉ោចាំខ្ញុំឲ្យសំបុត្រទៅមើល 016/012 641676
ខ្ញុំឮគេថាចូលមើកអត់គិតលុយទេ! ម៉េចចាំមានសំបុត្រ?
ខ្ញុំចង់បានតារាងម៉ោងបញ្ចាំង ព្រោះចង់មើលតែ២រឿងទេ គឺ កំពែងស្នេហ៍ (Poi Pet Love Story) និង «ជាងគំនូរ» របស់ខេមប្រូភាពយន្ត…
និយាយរឿងសំបុត្រហ្នឹង យ៉ាប់ដែរហ្នឹង គេកំណត់ឲ្យយើងរឿងណាគឺរឿងហ្នឹង កាល២ឆ្នាំមុន នៅសាលាញ៉ុម គេចែកដែរ តែប៉ះរឿងអត់ចង់មើល អត់ទៅទេ ។ ចុះទៅត្បុលឈរចាំមុខរោងបានអត់?
ឆ្នាំនេះមានរឿងផ្សេងទៀតដូចជា ទឹកចិត្តគ្រូបង្រៀន កែវភ្នែកសំណប់ចិត្ត … សរុប១៤រឿង ។
ម៉េចបានវិស័យភាពយន្តខ្មែរចូលចិត្តរស់តាមរបៀបដង្ហើមចង្រិតអញ្ចឹងហ្ន៎?? គួរឲ្យសោកស្តាយណាស់
គេថាវានៅមានកម្រិតរហូត… ទាល់តែវាដល់កម្រិតទើប លែងដូចចង្រិត!
កាលពីភាពយន្តយើងកំពុងងើបឡើងក្នុងកំឡុងឆ្នាំ២០០៥-២០០៦ខ្ញុំធ្លាប់ឮដំណឹងថា
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈគ្រោងនឹងបើកមហាវិទ្យាល័យភាពយន្តដែរដោយ
មានឯកឧត្តមម៉ៅ អាយុទ្ធ និងអ្នកចេះដឹងដទៃទៀតជាគ្រូ ។តែឥឡូវស្ងាត់ឈឹង មួយឆ្នាំ
បាត់ៗតែម្តង!!!
ធ្លាប់ឮដែរហ្នឹង គឺខាងកូរ៉េថានឹងជួយបង្កើតសាលាភាពយន្តក្នុងពេលឆាប់ៗនេះ!
នេះជាប្រធានបទក៏សំខាន់មួយ បើមាននរណាម្នាក់ធ្វើការស្រាវជ្រាវលើបញ្ហានេះជាការប្រសើរបំផុត ព្រោះនឺងអាចជួយដល់វិស័យនេះផង និងអាចសរសេរនិក្ខេបទដ៏ពេញលេញមួយផង។ បើមានមែន គួរពិចារណាលើបញ្ហាពីរដែលសំខាន់ មួយគឹសិក្សាលើឥរិយាបទរបស់អ្នកមើល ពីរគឹសិក្សាលើអ្នកផលិតខ្លួនឯង។ ភាពខ្លាំង ភាពខ្សោយ ឳកាស និងការគំរាមកំហែង នៅក្នុងវិស័យនេះគួរត្រូវបានសិក្សាឲស៊ីជំរៅ។