jump to navigation

Your Bac-II Result 2002-03 ខែ តុលា 29, 2007

Posted by រដ្ឋ in កំណត់​ចាស់ៗ, ពីនេះ​ពីនោះ, អំពី​ស្រុក​ខ្មែរ.
trackback

bac2.jpg

Here we go everybody! check your Bac II result together. But there isn’t me in, Cos i finished high school in 2005. This for students of 2002 and 2003.

http://www.webng.com/naraths/data/All_Candidates_2002.pdf http://www.webng.com/naraths/data/All_Candidat_2003.pdf

បង​ប្អូន​ជា​ទី​មេត្រី! នេះ​ជា​អនុស្សាវរីយ៍​មួយ​ដែល​មិន​អាច​បំភ្លេច​បាន… ទម្រាំ​ឆ្លង​វា​ផុត មិន​ងាយ​ទេ​ ១២​ឆ្នាំ​ឯណោះ!! ហាហា ឈ្មោះ​អ្នក​រៀន​ជំនាន់​ហ្នឹង ខ្ញុំ​ឆែក​ខ្ទេច​ខ្ទី​ហើយ មិន​បាច់​លាក់​ទេ  :)  ។

វិចារ»

1. kk@111 - ខែ តុលា 29, 2007

Where on earth did you get this data from???

2. Spadora XIII - ខែ តុលា 30, 2007

Lol… it’s took me for a while to find my name.. lolz dang!!! good job Mr. collector.

3. Spadora XIII - ខែ តុលា 30, 2007

can u guess mine? lol…

4. សុភ័ក្ត្រ - ខែ តុលា 30, 2007

ហាហា.. យ៉ាប់មែនតាប៉ិនេះ គេខំលាក់យូរហើយ មកបើកកកាយលីអូគេអស់ហ្មង!

5. naraths - ខែ តុលា 30, 2007

this i got from a cd of iic institute since 2005 while they’re promote IIC font, E-learning, and Khmer unicode to some provinces.

how could i find Spadora xiii (ស្ប៉ាដូរ៉ា ទី១៣ ! ឈ្មោះ​ដូច​អធិរាជ​នៅ​ឯណា)…

ខ្ញុំ​មិន​បាន​ទៅ​បើក​ផស់​តាភាក់​ឯង​ទេ!! ហាហាហា :lol:

6. Spadora XIII - ខែ តុលា 30, 2007

haha…

7. rainnamail - ខែ តុលា 30, 2007

ហេង​ណាស់!!! រ៉េនណា​ប្រឡង​ឆ្នាំ​នេះ!!!

8. naraths - ខែ តុលា 31, 2007

ហ្នឹង​ហើយ​ខំ​រៀន​យក​និទ្ទេស អា បេ ឲ្យ​បាន កាល​បង​បាន ដេ ក៏​ល្មម​ជាប់​នឹង​គេ​ដែរ ។

9. rainnamail - ខែ តុលា 31, 2007

អត់​ចង់​បានដេ​ទេ គឺ​អាបី​ខាង​លើ​រាង​គ្រាន់​បន្តិច!

10. duongchan - ខែ តុលា 31, 2007

Oh my god! There is my name on the list too, hahaha. Unbelievable, Naraths!

11. naraths - ខែ តុលា 31, 2007

ចន្ទ រៀន​ពូកែ​ណាស់! បាន​និទ្ទេស C ពិន្ទុ ជិត​១០០ ទៀត… ហេតុ​តែ​កូន​គេណ៎… រ៉េនណា​មើល​យក​គំរូ​តាម​ចែ ចន្ទ ណែ៎ :)

12. theblackevil3 - ខែ តុលា 31, 2007

ខូចគួរសមដែរតើបងNarathsនេះ!

13. naraths - ខែ តុលា 31, 2007

បង​ខូច​ត្រង់​ណា​ទៅ​ black evil ?

14. theblackevil3 - ខែ តុលា 31, 2007

ខូចត្រង់មើលពិន្ទុគេះហ្នឹងណា!

15. naraths - ខែ តុលា 31, 2007

ចុះ​បើ​ឯកសារ​នេះ​នៅ​លើ​ដៃ​បង បើ​មិន​មើល​ទុក​ធ្វើ​អី?

16. duongchan - ខែ តុលា 31, 2007

អស់ទាស់ហ្មងណារដ្ធនេះ! កាលប្រលងហ្នុង ចន្ទអត់សូវខ្វល់រឿងពិន្ទុទេ ដូចកាលឌីប្លូម​ចឹង ធ្វើបណ្ដើរ គិតតាបោះប្រ៊ីយ៉ុងឲ្យគេបណ្ដើរពេញថ្នាក់ សប្បាយអស់ទាស់ ហាហាហា ដល់ពេលចេញនិទេសមកចង់តាអង្គុយយំ ខឹងខ្លួនធ្វេសប្រហែស​ ចិត្តល្អជ្រុល។ ម៉ាក់ស្ដីឲ្យទ្បើងបោមុខ អារឿងខ្លួនឯងធ្វើមិនទាន់ហើយផង អាទ្បៃតាជួយគេហ្នឹង។ មិនឲ្យជួយអាម៉េច បើម្នាក់ៗស្រែកអង្វរ សុំឲ្យជួយ មានអ្នកខ្លះពេលមើលឈ្មោះមុនប្រលង គ្រាន់តែឃើញថានៅក្បែរ
ចន្ទស្រែកហ៊ោថាវាដឹងតាជាប់ហើយ ហាហាហា អាឯងឯណេះភ័យបុកពោះប៊ិបៗមិនដឹងថាខ្លួនជាប់ឬក៏ធ្លាក់។
ណារដ្ធដឹងអត់ បន្ទប់ចន្ទជាប់ច្រីនមែនទែន ម៉ាជួតុចន្ទនិងជួជាប់ហ្នឹង ជាប់ទាំងអស់ អត់តែអ្នកនៅខាងក្រោយពីរនាក់ ដែលម្នាក់ នៅពីក្រោយជាប់​ខ្ញុំអត់ព្រមចំលង! គាត់ហ្នុងមានសតិអត់សូវល្អ​។​ចឹងទៅអ្នកនៅពីក្រោយមួយទៀតខឹងខ្លាំងមែនទែន! អាណិតគ្នាផង! បើអាមួយនៅពីមុខវិញ អត់ចេះស្អីរ៉េ គិតតាខំចំលងរហូត បាននិទេសល្អបង្គួរហើយ ជាប់ពេទ្យមធ្យមនៅបាត់ដំបងទៀត។ អ្វីដែលគួរឲ្យឈឺចិត្តនោះគឺវាមិននិយាយ សូម្បីតែពាក្យថាអរគុណ​ ម៉ាម៉ាត់មកចន្ទ។ តែង៉ៃមុនពេលចេញមកជប៉ុន មិត្តភ័ក្ដស្រី មិនសូវជិតដិតម្នាក់ក៏មកជូនដំណើរដែរ។ ពេលចន្ទចេញមកផុត វាប្រាប់ម៉ាក់ចន្ទនឹងមិត្តឯទៀតថាចន្ទចិត្តល្អណាស់ ពេលប្រលងអត់គិតខ្លួនឯង គិតតាជួយគេ ហើយវាក៏ជាប់ដោយសារ​ចន្ទដែរ។ ដល់អាទ្បូវចន្ទសប្បាយចិត្តនឹងអ្វីដែល ខ្លួនបានធ្វើ ព្រោះបានជួយមនុស្សមួយចំនួនឲ្យគ្នាមានលទ្ធភាពបានទៅរៀនបន្ត។
នឹកឃើញកាលហ្នុង ចង់តាសើច គេធ្វើដូចគេអ្នកក្លាហានចឹង!!!​ សខខ
តែដូចណារដ្ធនិយាយចឹង ពិតជាអនុស្សាវរីយ៍ដែល​មិនអាចបំភ្លេចបាន។
អូនិយាយអីចឹងឈ្មោះណារដ្ធ នៅលេខរៀងទីប៉ុន្មាន? រកអត់ឃើញ!

17. theblackevil3 - ខែ វិច្ឆិកា 1, 2007

ជិតបានឡើងជ្រុញដែរហើយនៀក!

18. rainnamail - ខែ វិច្ឆិកា 1, 2007

បង​ចន្ទ​និយាយ​អញ្ចឹង, រ៉េនណា​ចង់​ប្រឡង​ដល់​ហើយ​នៀក!

19. naraths - ខែ វិច្ឆិកា 2, 2007

ចន្ទ ដូច​អត់​មើល​ប្រធាន​បទ ខ្ញុំ​អ្នក​ជាន់​ក្រោយ (២០០៥) ម៉េច​នឹង​មាន​ក្នុង​បញ្ជី​ហ្នឹង​ទៅ ។ ចន្ទ​និយាយ​ត្រូវ​ណាស់​ ពេល​ប្រឡង​ម្ដង​ៗ​សប្បាយ​ណាស់……. សប្បាយ​ត្រង់​យើង​សហការ​គ្នា​បាន​ល្អ​ក្នុង​បន្ទប់​ប្រឡង !!

ខ្ញុំ​អត់​ទេ ព្រីយ៉ុង ខ្ញុំ​ទាល់​តែ​ចំលង​ចប់​បាន​បោះ​ឲ្យ​គេ អត់​ទុក​ទេ ចិត្ត​ល្អ​ណាស់… ឲ្យ​តែ​ពេល​ប្រឡង​គឺ​ដឹង​ថា​បាន​យោង​គេ​ឲ្យ​ជាប់​ដែរ​ហើយ.. ព្រោះ​វា​ស៊យ​ត្រង់​អង្គុយ​ប៉ះ​តែ​អ្នក​អត់​ដែល​ចូល​សាលា ដល់​ចឹង​ទៅ​ពិបាក​ណាស់! កាល​ឌីប្លូម អង្គុយ​ប៉ះ​អាមួយ​នោះ​ធ្លាក់​ពីរ​ឆ្នាំ​ហើយ ទើប​ជាប់​ជំនាន់​ខ្ញុំ​ ហាហា និយាយ​មិន​អួត​ទេ តែ​ជា​ការពិត ។

បាក់ឌុប ម៉ោង​គណិត ខ្ញុំ​ត្រកូល​ សៅ បួន​នាក់ និយាយ​គ្នា​ទិញ​ចម្លើយ​អនុរក្ស​តថ្លៃ​ត្រូវរ៉ូវ​គ្នា​ហើយ… ចៃដន្យ​អី​ប៉ះ​កុងគូល័រ​យ៉ាប់​ អត់​អាដែល  :(

និយាយ​ទៅ​រៀបរាប់​មិន​អស់​ទេ អនុសាវម៉ៅ សប្បាយ​ត្រង់​បាន​ស្គាល់​មិត្ត​ថ្មីៗ​ច្រើន… តែ​ឥឡូវ​បាត់​ទៅ​ណា​អស់​ហើយ ចាំ​ច្បាស់​ជាង​គេ គឺ​អ្នក​ប្រមូល​លុយ​(ឈ្មោះ​ដូច​ចន្ទ​ដែរ KT)ឲ្យ​គ្រូ ហាហា រួសរាយ​ណាស់ គិតលុយ​បាន​ម៉ត់​ចត់​ទៀត…

Rachny and Rachna បែប​អង្គុយ​ជិត​គ្នា​ហើយ !! មាន​សង្ឃឹម​ខ្ពស់​ណាស់ ព្រោះ​សុទ្ធ​តែ​ពូកែ​ដូចគ្នា… :)

20. theblackevil3 - ខែ វិច្ឆិកា 3, 2007

បង Narathsសរេសរឈ្មោះ នី ខុសហើយមិនមែន រាជនីទេ គឺ រជ្ជនី!

21. rainnamail - ខែ វិច្ឆិកា 3, 2007

ថា​មិន​ត្រូវ​ដែរ! មិន​មែន​ពេល​ប្រឡង​យើង​មក​ធ្វើ​ឯករាជ្យ​តែ​ឯង​ឯណា! ពឹង​គេ​ពឹង​ឯង​ខ្លះ​ៗ ទើប​បាន! សង្ឃឹម​នី​បាន​តិច​ៗ បើ​ច្រើន​ពេក​ខ្លាច ក្ឌុក​ៗៗៗ

22. naraths - ខែ វិច្ឆិកា 3, 2007

រជ្ជនី៖ ចុះ​អ្នក​ណា​ដឹង​បើ​មិន​ដែល​ឃើញ​សរសេរ​អក្សរ​ខ្មែរ​ផង បង​កែ​រួច​ហើយ…
រ៉េនណា៖ ត្រូវ​ហើយ​ពេល​ប្រឡង​ត្រូវ​ចេះ​ជួយ​គ្នា…

23. រជ្ជនី - ខែ វិច្ឆិកា 3, 2007

គ្មានដែលឃើញជួយអាណាគេផង!

24. រជ្ជនី - ខែ វិច្ឆិកា 3, 2007

សូម្បីតែនីក៏មិនជួយផង! ទាំងដឹងថានីអត់សូវចេះគណិត!

25. rainnamail - ខែ វិច្ឆិកា 3, 2007

ហ្អើយ! ខ្លួន​ទី​ពឹង​ខ្លួន! ចង់​ឱ្យ​គេ​ជួយ​ខ្លួន ទាល់​តែ​ជួយ​ខ្លួន​ឯង​មុន​សិន! នមោ​តាសាក់!!!

26. naraths - ខែ វិច្ឆិកា 3, 2007

ពីរ​នាក់​នេះ​ឃើញ​ឈ្លោះ​តែ​គ្នា!! យ៉ាង​ណាៗ​កុំ​ឲ្យ​ផ្អើល​ពេញ​ប្លក់​ផស់​បង​ណា៎ ប្រយ័ត្ន​ខូច​ហាង​ឆេង!! កំពុង​តែ​ឡើង​ភាគរយ​ផង ហាហាហា

27. rainnamail - ខែ វិច្ឆិកា 3, 2007

កុំ​អាល​ធ្វើ​ភ័យ​មើល​បង​រដ្ឋ​នេះ?

28. រជ្ជនី - ខែ វិច្ឆិកា 3, 2007

មិនធ្វើអោយបងបាក់មុខទេ

29. naraths - ខែ វិច្ឆិកា 3, 2007

មិន​ឲ្យ​ភ័យ​ម៉េច បើ​បង​ម្ចាស់​ផ្ទះ….!
យ៉ាង​ណា​ៗ​តាម​សម្រួល​បាន​ហើយ ។

30. rainnamail - ខែ វិច្ឆិកា 3, 2007

សុំ​សរសើរ​មួយ! header ស្អាត​ណាស់!

31. naraths - ខែ វិច្ឆិកា 3, 2007

ទៅ ចឹង​ទៅ!! អ អរគុណ​ហើយ​ណា៎ ថ្ងៃ​នេះ​ជំពាក់​១០០៛​សិន ព្រោះ​អត់​មាន​រាយ…

32. Daravuth KEU - ខែ វិច្ឆិកា 3, 2007

It’s great to review the meaningful keepsake. I see my name too…hehe..

33. naraths - ខែ វិច្ឆិកា 3, 2007

ah bro! you ‘ve got a great grade… my brother Narong in the list too. He’s in “ D”

34. samnangphar - ខែ វិច្ឆិកា 4, 2007

អស្ចារ្យមែនហេតុការណ៍វាកន្លងទៅជាង៥ឆ្នាំហើយ,ពេលដែលមើល តារាង ហ្នឹងឡើងនឹកមិត្តចាស់សប្បាយដល់កតាហ្មង!!!

35. Rath - ខែ វិច្ឆិកា 4, 2007

hey guy pls tell me how can u get this list.

36. naraths - ខែ វិច្ឆិកា 4, 2007

លោក​ការ័ត្ន​ឯង​មិន​មើល​ខាំម៉ិន​ទី៥ read comment no,5

37. duongchan - ខែ វិច្ឆិកា 4, 2007

ណារដ្ធហ្អា គឺថាខ្ជិលអានហ្នឹងណា! គេអានស្គីបៗ រកតាកន្លែងខ្លឹមៗទេ។

អូនរេនណា តាំងពីបងប្រលងមក មិនដែលជួបអ្នកណា ពូកែជាងខ្លួនទេ ហើយក៏គ្មានរណាជួយបងដែរ នៅក្នុងថ្នាក់រៀនក៏អីចឹង(ត្រឹមវិទ្យាល័យ) មានតែបងទេអ្នកជួយគេ​ ស៊យរហូត។ តែពួកហ្នឹងគ្រាន់បើណាស់! អត់ចេះមែន តែមានទឹកចិត្ត។ ម៉ោងពលរដ្ធ មានម្នាក់នោះ​​បានប្រ៊ុយយ៉ុង​១សំនួរ​សោះ សុខចិត្តហែកជាពីរ ​អោយបងពាក់កណ្ដាល​ទាំងដែលបងអត់សុំ។
គ្មានអ្វីជាង ជួយគ្នាទេ! ទោះបងមិនបានពិន្ទុលើគេមែន តែបងបានមិត្ត និង ភាពស្មោះត្រង់ពីមិត្ត ហើយកំរបរាជ័យណាស់។ អូនគិតមើលទៅ រវាងពិន្ទុ និងមិត្ត យកមួយណា?

38. naraths - ខែ វិច្ឆិកា 4, 2007

មែន​ហើយ រ័ត្ន​ហ្នឹង​ជា​មិត្ត​ខ្ញុំ​ម្នាក់​ដែរ ឈ្មោះ​ដូច​គ្នា​ណាស់​(មាស វិចិត្ររ័ត្ន) គេ​រៀន​ក្រោយ​ខ្ញុំ​ទេ គេ​ទើប​ចប់​បាក់ឌុប​ឆ្នាំ​នេះ​ឯង… ក៏​ជិះ​យន្តហោះ​ទៅ ន័រវេ ព្រោះ​ជាប់​ប៊ួក វិទ្យាល័យ​នៅ​ហ្នុង ដូច​សុភ័ក្ត្រ​ដែរ ។

ស្ទីល​ហ្នឹង​ក៏​ខ្ញុំ​ធ្លាប់​ប្រើ​ដែរ តែ​ខុស​ត្រង់​ថា បាន​ព្រីយ៉ុង​ម៉ោ សរសេរ​បាន​ម៉ា​កំណាត់​ហែក​ចែក​គ្នា​បណ្ដើរៗ​ ហើយ​បើ​អ្នក​ណា​បាន​អី​ដូរ​គ្នា​ចម្លង !! ហាហា បាក់ឌុប​ចឹង!!

39. davithpheap - ខែ ធ្នូ 4, 2007

Oh, god, i can’t find my name. Oh, sorry, my name wasn’t there cos I finished my high school so so long time… Hmmm… I feel so old now. Pheap

40. និមល - ខែ ធ្នូ 6, 2007

អូ!​ មានឈ្មោះខ្ញុំដែរតើ! នៅលេខរៀងទី២៧។

41. និមល - ខែ ធ្នូ 6, 2007

អូ! ​មើលច្រឡំលេខរៀង២៨ទេតើ។

42. និមល - ខែ ធ្នូ 6, 2007

ឆ្នាំ2002

43. dsmnnang - ខែ កក្កដា 22, 2009

eh………!

if i suggest BACII from 2004-2008, u will get them for me ?