Books I’m Reading ខែ តុលា 20, 2007
Posted by រដ្ឋ in កំណត់ចាស់ៗ, ពីនេះពីនោះ, សៀវភៅ.trackback
“ Stay Alive, My Son” ឬ «ជីវិតកូនថ្លៃ កូនត្រូវតែរស់» សៀវភៅនេះខ្ញុំចង់អានយូរហើយ ទើបតែឥឡូវបានអាន… ។ ម្សិលម៉្ងៃឆ្លៀតពេលជូនអ៊ំស្រីទៅផ្សារទួលទំពូង ខ្ញុំក៏ទិញបានសៀវភៅពីរក្បាលនេះ ឮគេថាមានសេចក្ដីល្អ គួរអាន ។ «ជីវិតកូនថ្លៃកូនត្រូវតែរស់តទៅទៀត….» ជាសម្ដីចុងក្រោយរបស់ឪពុកមុននឹងស្លាប់ចំពោះកូនប្រុស ដែលកំពុងត្រដររស់យ៉ាងលំបាកបំផុត ។ បើអត់បណ្ដាំនេះពីឪពុកទេ ប្រហែលជា លោកវិស្វករ ពិន យ៉ាថៃ មិនអាចរស់រានមានជីវិត ហើយគេចផុតពីក្រញ៉ាំ របបខ្មែរក្រហមបានឡើយ ។
សៀវភៅនេះសរសេរដោយលោកពិន យ៉ាថៃ ពីរឿងរ៉ាវពិតមួយ ហើយសៀវភៅនេះបានបកប្រែ និងបោះពុម្ពផ្សាយជាច្រើនភាសាក្នុងពិភពលោក ។


មួយក្បាលទៀតមានចំណងជើងថា «សារ៉ាម៉ានី» (អាថ៌កំបាំងក្នុងវាំងស្ដេចខ្មែរ); “ SARAMANI, danseuse Khmère” ។ អត្ថបទទាក់ទង v-photo khmerbird








ខ្ញុំក៏ចង់អាន រឿង ជីវិតកូនថ្លៃ កូនត្រូវតែរស់ នេះដែរ ឃើញគេផ្សាយតាំងពី ឆ្នាំទៅ តែអត់ទាន់បានទិញយកមកអាន ។ ថ្ងៃណាមួយច្បាស់ជាទិញអានដែរហើយ ។
Wanna read that too. I’ve seen it long ago but never touch it!! Too expensive? Maybe not… as i remember… it’s under 5 dollars.
For Saramany, i’ve read it long ago but still remember it well… Dancers in The Palace…
២ក្បាលហ្នឹងខ្ញុំទិញអស់៥តុលា+១០០០៛
តម្លៃប៉ុណ្ណឹង វាសមស្របហើយ! រឿងជីវិតកូនថ្លៃ កូនត្រូវតែរស់ ក្រាស់គួរសមដែរនឹងណា! អានចប់ឬនៅបង?
អត់ទាន់បានអានមួយសន្លឹកទេ… រឿងសារ៉ាម៉ានី បានជាង១០សន្លឹកហើយ….
មើលទៅដូចត្រឹមត្រូវផស់គេ ចេះទិញសៀវភៅអាន ។
ទិញយូរហើយមែនអត់??? បងឯងអត់ពេលអាន ឬមួយក៏ខ្ជិលអាន?
សួស្ដី កុសល ត្រឹមត្រូវមិនត្រឹមត្រូវយ៉ាងម៉េច? ទិញសៀវភៅអានចឹងបានស្រួលអាន
អត់ឃើញអាប់ដេតអីសោះតាប៉ិនេះ យ៉ាប់ដល់ហើយ!
យី ! មានអ្នកបង្ខំអាប់ដេតទៀតណ៎…
មានអីណារត្ន័ និយាយលេងតើ…ទិញសៀវភៅអានចឹងល្ផហើយធ្វើអោយយើងចេះដឹងច្រើន ខ្ញុំវិញចេះមើលតែសៀវភៅដែលមានរូបច្រើន ជាងអក្សរ។
ចឹងបានន័យថាកុសល ចូលចិត្តអានទស្សនាវដ្តីហើយ ព្រោះអីមានរូបច្រើន…
ឲ្យប្អូនហ្នើយ! រឿងគេចេញយូរហើយ ហេតុអី ទឹមនាំគ្នាអាន ? មានសៀវភៅមួយទៀត ក៏ល្អដែលតែបងភ្លេចចំណងជើងហើយតែរៀងនឹងប្រហាក់ប្រហែល រឿងជីវិតកូនថ្ៃ កូនត្រូវតែរស់ដែរ តែអ្នកនិពន្ធជាស្រ្តីចំណងជើង ប្រហែលជា first they kill my farther ….. ។ពេលខ្លះ អានសៀវភៅច្រើន ក៏ធ្វើឲ្យយើង មានគំនិតច្រើនដែរ តែកូនខ្មែរមួយចំនួន ដូចជាមិន ចូលចិត្តសៀវភៅសោះ។
ហ្ហើយធូច្រើន ពេលបាននិយាយចេញ !
ឱ! បងរត្ន័អើយ ខ្ញុំទើបតែអានទេ ព្រោះពីមុនអត់ចាប់អារម្មណ៍ ដល់ឮគេនិយាយតគ្នាថារឿងល្អ ក៏បានទិញមកអាន… «first they kill my father» ក៏ខ្ញុំធ្លាប់ឮដែរ នឹងអានវាបន្ទាប់ហើយ!
ពិតមែន ហើយ ព្រោះ ការអានវាទាមទារពេលវេលាណាស់… យុវវ័យសព្វថ្ងៃមិនសូវទុកពេលឲ្យនៅ សោះកក្រោះអង្គុយអានសៀវភៅទេ គឺចាំអង្កាលបានដើរលេង!!
ដឹងថាអត់និយាយចេញ តឹងចឹង ម៉េចបងមិនឧស្សាហ៍ចូលមកនិយាយមក៍… ឲ្យបានធូរ ។
Good Narath that u read it. I know this book too well cos I was editor of this book when i was working at SIPAR in Phnom Penh. With my colleagues, I organised some conferences of Pin Yathay in different university such as University of Law, Norton, BBU… We did big lauching of this book at National Library n we invited also some ministers. It’s such great book to read. When I edited it, i made a lot of dream about Pol Pot regime.
oh really! i was just read it few pages. this book is a diary of Pin Yathay, and story started from Khmer Rouge came into Phnom Penh in 1975. He prepared to get out of his home in early morning… [...] i like to read it.
ចង់អានសារ៉ាម៉ានី ដល់ហើយឃើញនាអាន មិនដឹងប៉ុន្មានដងទេ? ែតដល់ចាប់យកមកអានចេះតែរអាងុយដេក!
ha នី អានបានប៉ុន្មានសន្លឹកហើយ… បងទើបតែអានចប់រឿងនេះឡូយណាស់!! ទាល់តែអានជាង១០ទំព័រទៅបានលែងអាងុយដេក សាកម្ដងទៀតមើល៍!
Ok!
គិតថាបើអានរឿងកំផ្លែង រឺ រឿងខ្មោចប្រហែលល្អជាង!
នីហ្អា! កំប្លែង មិនមែន កំផ្លែងទេ!
Oop! Sorry!
I recommended Pin Yathay book to most of my friends n they borrowed me to read. As they like the books, they SI DACH all of my books. Yap nah. Nobody want to spend money to buy book even it’s not expensive at all. But cos of this book, my friends now like to read other books related to Pol Pot regime. Anyways, it’s good result for me cos i can promote reading in Cambodia. U too, u will love this book. It’s truth story but it’s sometime like fiction story, it’s like adventure story… How I can say it? It’s great book. My husband read it in French before we published it to khmer. He found out Pin Yathay is very n very clever guy. U will c n u will learn new experience from him.
haha sound Yab nah! somebodies SI DACH …. yeah it’s great adventure of Pin Yathay story, he wrote it in modern style fiction. it’s like a novel. i really like this book. i read it day by day after (i just finished reading SARAMANI first). mm… now i’m on the way to get out of Phnom Phnom city at the point nearest to the Faculty of Law. what’s going to continue….. ahhh i’m reading!!
ប្អូនហ្អើយ ប្អូន អារឿងចូលវាចេះតែចង់ហើយ តែវាដូចអំពិលអំពែក អីញ្ចឹងព្រោះមិនសូវនៅអំពេញ អង្គេទេ។ គ្រាន់តែ២ខែ ដើរជិតម៉ាជំហៀងស្រុកខ្មែរហើយនឹង ។ អាទិត្យក្រោយទៅទៀតហើយ ចុះខេត្តម្តងៗ ពេលជួបប្រជាជន ពួកគាត់រអូតែពីរឿងលំបាក។កាលពីនៅរៀនចេះតែមានអានសៀវភៅ តែឥលូវ…………ឃ្លានតែដេក ។ ពេលនៅរៀនសប្បាយអើយ សប្បាយ តែឥលូវប្រឹងរកលុយចង់ដាច់ខ្យល់ តែចាយនៅតែសល់ថ្ងៃ ។ ទៅធ្វើការវិញហើយ វីវរ មេដេញក្បាលចោល ។
ខ្ញុំក៏សង្កេតឃើញអ្នកធ្វើការភាគច្រើន ដូចបងចឹង… ឃ្លានតែដេក ។ បែបសព្វស្រុកខ្មែរហើយ ណ៎… ខ្ញុំមិនទាន់បានដើរបានម៉ាជ្រុងផង…!
ចាំព្យាយាមលើកយកមកអានម្តងទៀត!
មិនបានបង្ខំទេណា៎… តែបើចង់អានអានទៅ វាពិតជាល្អណាស់ ។