www.bosbapanh.com

BosbaPANH was born in 1997 from an educated Cambodian family and has two brothers, aged 15 and 6. She is the niece of the famous film-maker, PANH Rithy, whose films have been awarded international recognition and prizes at leading cinema competitions such as the Cannes Festival in France and the Mostra of Venice in Italy. His most famous documentary is “S-21, the war machine”.
BosbaPANH started her guitar lessons when she was 7 and in less than three months was able to play “Yellow Submarine” from the Beatles. A year after, she started her singing lessons and Khmer traditional dance “Robam Preah Reach Troab” or dance from the Royal Palace. Her teacher Narim is the third generation of dancers in her family and a member of the Royal Ballet. Bosba’s ability was discovered when she met with a soprano singing teacher in China who judged her voice to be the quality of a coloratura soprano and concluded that “Bosba is born to sing”………
Visit website: www.bosbapanh.com
Anyone want to listen her song or not? Ok, i’ve serveral of this girl’s beautiful songs.
Title: Hemapean Attitep
Sing: Bosba Banh
Album: Hemapean Attitep
Production: La Compagnie BosbaPANH
[Audio=http://athena.divshare.com/s03/files/2007/05/11/622419/06_Hemapean_Attitep.mp3]
Listen this album Click Here
- Posted in: គ្មានចំណាត់ក្រុម



Khmer Dictionary

Yes, Please! I never heard her song! Let’s share some of her songs Narath!
uploading… ទាល់តែយូរ…
now can listen «ហេមពាន្តអាទិទេព»
អរគុណ!
Sound good!
Do u like her… Can u tell me ur reason…
i’m proud to listen her litlte girl’ voice. or it was something that strange!
ok , good voice
So, don’t miss her emission tomorrow from 9pm on ctn 21… She will interpret 3 songs, discover her new single “Tonle Mekong”…
Oh… I confuse it’s rumour or dream but it really for Bosbapanh whose top voice !
http://samakkhi.ning.com/
chuaotrao
http://otrao.blogspot.com/2011/07/blog-post.html
ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដោយបានឃើយកូនខ្មែរចេះប្រើអ៊ិណធើណែត បានដឹងពត៌មានពិភពលោកនិងគេ តែថានូវចំណុចមួយដែលគួរឲ្យស្តាយណាស់ដែរ កូនខ្មរប្រើអ៊ិណធើណែតបានចំនួនតិចពេក កមពីអីទៅហ្ន៏ ជួយៗជួយប្រើឲ្យបានចុះ
បុណ្យទក្ខិណានុប្បទាន
ក/ខួប៧ថ្ងៃ ក្នុងឪកាសនេះ នឹងត្រូវសម្ដែងព្រះធម្មទេសនា ពណ៌នារៀបរាប់អំពី ការធ្វើបុណ្យទក្ខិណានុប្បទាន ( គម្រប់៧ថ្ងៃ)ដើម្បីជាគ្រឿង ប្រដាប់ សតិបញ្ញា ស្មារតី ដល់ ពុទ្ធបរិសទ្យទាំងឡាយ មាន ម្ចាស់ដើមបុណ្យនោះជាដើម សមគួរ តាមពេលវេលា។ ដោយសារថ្ងៃនេះ ជាថ្ងៃដែលម្ចាស់ដើមបុណ្យ មានចិត្តនឹករឮក ដល់អ្នក ដ៏មានគុណដែលបានលះលោកយើងនេះទៅហើយជាហេតុ ទើបចាប់ផ្ដើម បំពេញ ធ្វើជា បុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសលផលបុណ្យនេះជូន ដល់អ្នកដ៏ មានគុណ ទាំងនោះ ។ បុណ្យនេះឈ្មោះថាបុណ្យតបស្នងសង គុណដល់ បុព្វកា រីជន ជាបុណ្យដ៏ប្រសើរថ្លៃថ្លា ។ ម្យ៉ាងទៀតបុណ្យនេះ ជាបុណ្យធ្វើតាម ប្រពៃណី អំពីបូរាណហ័វថា”ខួប៧ថ្ងៃ”ដែលមានតាំងពីសម័យពុទ្ធកាលមកម៉្លេះ។ ក្នុងសម័យពុទ្ធកាល ព្រះបាទបសេនទីកោសល ទ្រង់បានបំពេញបុណ្យនេះ រួចមកហើយដូចមានសេចក្ដីដំណាលថា៖ ព្រះបាទ បសេនទី កោសល បរមក្សត្រ ទ្រង់ សោយរាជសម្បត្តិវនៅកោសលរដ្ឋ ។ ព្រះអង្គមាន ព្រះអគ្គមហេសីព្រះនាម មល្លិកាទេវី ព្រះនាងទ្រង់ជាទីស្រឡាញ់ពេញព្រះទ័យនៃព្រះបាទបសេនទីកោ សល្យយ៉ាងខ្លាំង ។ កាលព្រះនាងមល្លិកាទេវីទ្រង់ទីវង្គតទៅ ក៏បានទៅកើត សោយទុក្ខ នៅក្នុងឋាននរក អស់រយៈពេល៧ថ្ងៃ ព្រោះវិបាកកម្ម ដែលព្រះ នាងបានពោលពាក្យកុហកព្រះស្វាមី ។ លុះព្រះនាង សោយទុក្ខក្នុងឋាននរក អស់ពេល៧ថ្ងៃហើយ ក៏បានទៅកើតសោយសុខ ឯក្នុងឋានសួគ៍វិញ ព្រោះបុញ្ញ កម្មដែលព្រះនាងបានកសាងសន្សំមកពីកាលមុន ។ ចំណែកព្រះបាទបសេនទីកោសល ទ្រង់មានព្រះហឬទ័យអាឡោះអាល័យ នឹករឭកដល់ព្រះនាង មល្លិកាទេវី ឥតមានស្រាកស្រាន្តឡើយ ហើយទ្រង់ ព្រះតម្រិះ ថា៖ បើព្រះនាងទីវង្គត់ពីនេះទៅហើយតើ នឹងទៅកើតក្នុងទីណា? ហើយក៏យាង ទ្រង់ទៅគល់ និងក្រាបទួលសួរព្រះសម្ពុទ្ធ ។ ព្រះសាស្ដាទ្រង់ ជ្រាបអំពីគតិ របស់ព្រះ នាងមល្លិកា ទេវីជាក់ច្បាស់ ដោយព្រះពុទ្ធញាណ របស់ ព្រះអង្គ ទើបព្រះ អង្គត្រាស់ បណ្ដាល ឲ្យព្រះបាទបសេនទីកោសលភ្លេចចំពោះរឿង ដែលទ្រង់ក្រាប ទួលសួរនៅក្នុង ពេល នោះឯង ។ លុះកន្លងទៅបាន៧ថ្ងៃ ទើបព្រះបរមសាស្ដា ធ្វើឲ្យព្រះបាទ បសេនទីកោ សល នឹករឭកឃើញនូវរឿងដែល បំរុងនឹងក្រាបទួល សួរនោះ ឡើងវិញហើយ ព្រះអង្គទ្រង់ត្រាស់ឆ្លើយតប ទៅនឹង ព្រះបាទបសេនទី កោសលថា បពិត្រព្រះមហារាជ! ព្រះនាងមល្លិកាទេវីទ្រង់ បានទៅកើតក្នុងឋានសួគ៍ហើយ។ លុះទ្រង់ព្រះសណ្តាប់យ៉ាងនេះ ហើយ ព្រះបាទបសេនទី កោសល ទ្រងមាន ព្រះទ័យ សោមនស្ស រីករាយ ឥតឧបមា ទ្រង់លែងមានសេចក្ដីសោកសៅ អាឡោះ អាល័យ តទៅទៀតហើយៗ ក៏ទ្រង់បានបំពេញ ព្រះរាជកុសល មានការថ្វាយទាន រហូត អស់កាល៧ថ្ងៃជាដើម ព្រមទាំងទ្រង់បានឧទ្ទិស ភាគ ផល កុសលនេះបញ្ជូនទៅដល់ព្រះនាងមល្លិកាទេវី។ អាស្រ័យហេតុនេះ ទើបការធ្វើបុណ្យទក្ខិណានុប្បទាន គំរប់៧ថ្ងៃនេះ បានកើតឡើងជាប្រពៃណីត ជាប់រហូតមកដល់បច្ចុប្បន្នកាលនេះ ។ ការដែល កូនចៅ និងញាតិមិត្តធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិស កុសលជូនដល់ បុព្វការី ជនដែលបាន លះលោក នេះទៅហើយនោះ គឺជាការសម្ដែងចែញនូវទឹកចិត្តដ៏ល្អ បរិសុទ្ធនឹងថ្លៃថ្លា ឲ្យឃើញប្រាកដថា ជាអ្នកមានកតញ្ញូកតវេទី ដឹងនូវឧបកា រគុណចំពោះលោកអ្នកដ៏ មានគុណ នឹងបានខ្វល់ខ្វាយខ្នះខ្នែងធ្វើតបដល់អ្នកទាំង នោះវិញ តាមកម្លាំងសទ្ធា ដែលខ្លួនអាចធ្វើទៅបាន ព្រមទាំងមានឈ្មោះថា ជាអ្នកបានតបស្នងសងគុណទៅ តាមធម្មចរិយា គឺជាបុណ្យ ដែលពុទ្ធាទិ- បណ្ឌិត្យ ជាដើម បានពោលសរសើររួចមក ហើយផង នឹងបានឈ្មោះថា ជាបុណ្យដែល ជាប់ទៅតាមខ្លួនក្នុងភពខាងមុខទៅទៀតផង ។ បុណ្យទក្ខិណានុប្បទានដេលកូនចៅនិងញាតិមិត្របានបំពេញនឹងឧទ្ទិសទៅដល់ បុព្វការី ជនហើយ នោះអាចចែកចេញជា២ប្រការ តាមរឿងដែលព្រះបរមសាស្ដា ទ្រង់ត្រាស់សម្ដែងដល់ ជាណុស្សោណីព្រាហ្មណ៍ថា៖ ម្នាលព្រាហ្មណ៍! សត្វ ទាំង ដែល លះលោកនេះទៅហើយ បានទៅកើតក្នុងបរលោកនោះ ពួកសត្វខ្លះ បានទទួលចំណែក បុណ្យដែលកូនចៅនឹងញាតិមិត្ររបស់គេឧទ្ទិសទៅឲ្យ ។ ពួកសត្វមិន បានទទួល ឡើយព្រោះកម្មដែលសត្វទាំងនោះបានធ្វើមកផ្សេងគ្នា គឺថាពួកសត្វខ្លះរស់នៅក្នុង មនុស្ស លោកនេះ បានបំពេញតែបុណ្យកុសល មាន ទាន សីលជាដើមសត្វទាំងនោះ លុះលះលោកនេះទៅ ហើយ រមែងទៅកើត ក្នុង សុគតិភពទេវលោកឋាន សោយ សម្បត្តិទិព្វក្នុងទីនោះៗ ។ ឯពួកសត្វខ្លះ ពេល រស់នៅក្នុងឋានមនុស្សលោកនេះ ធ្វើតែអំពើអកុសលគ្រប់បែបយ៉ាង មានការ សម្លាប់សត្វជាដើម លុះលះ ពីលោកនេះទៅ អំពើជាអកុសលនោះក៏បាននាំឲ្យ សត្វទាំងនោះទៅកើតក្នុងទុគតិភពអបាយភូមិ នរក ប្រេតជាដើម សោយ ទុក្ខ ទោសវេទនា រកទីបំផុតគ្មាន ព្រោះតែបាបកម្មដែល ខ្លួន បានសាងមក នោះឯង។ ហើយបុណ្យកុសលដែលកូនចៅនឹងញាតិមិត្ត ឧទ្ទិសបញ្ជូន ទៅឲ្យ នោះក៏មិន បានសម្រេចផលដល់អ្នក ដែលប្រព្រឹត្តបាបកម្មនោះថែមទៀត ផងគឺសត្វទាំងនោះ ឥតបានទទួលចំណែកផលបុណ្យដែលពួកញាតិ ឧទ្ទិសទៅ ឲ្យ នោះឡើយ ។ ម្នាលព្រាហ្មណ៍! សត្វដែលបានទទួលនូវបុណ្យកុសលដែលពួកញាតិ ឧទ្ទិសទៅ ឲ្យនោះ មានតែពួកសត្វដែលកើតជាបរទត្តូបជីវិតប្រេត ជាដើមនោះទេ ។ ទក្ខិណាទាន ដែលនឹងមានបរិបូរណ៍ដល់ពួកប្រេតទាំងនោះ បានត្រូវប្រកបព្រមដោយហេតុ ៣ យ៉ាងគឺ ៖
១. ទាយកធ្វើបុណ្យចំពោះអ្នកមានសីល ។
២. ទាយកធ្វើបុណ្យត្រូវឧទ្ទិសមគ្គផលទៅអោយប្រេតជននោះ ។
៣. ប្រេតជននោះអនុមោទនាបុណ្យកុសល ។
យោងតាមហេតុទាំង៣យ៉ាងដូចខាងលើនេះ ការធ្វើបុណ្យឧទ្ទិសកុសលជូនដល់អ្នកដែលបាន
លះលោកនេះទៅហើយនោះ ឃើញថាមានការពិបាកខ្លាំងណាស់ គឺកម្របាន សំរេច ផលដល់អ្នកស្លាប់នោះតាមសេចក្តីប្រា ថ្នារបស់កូនចៅឬញាតិមិត្រ ដែល ជាអ្នកឧទ្ទិសកុសលទៅអោយព្រោះអ្នកដែលបានស្លាប់ទៅនោះ យើងក៏បានដឹង ថានឹងទៅកើតជាអ្វី នៅទីណា នឹងមិនដឹងថាបាន ឬក៏មិនបានទទួលអនុ មោទនា បុណ្យ កុសលដែលពួកញាតិមិត្របានឧទ្ទិសជូនទៅ ។ ដូច្នេះយើងធ្វើអោយ បានសមរម្យ តាម
ហេតុទាំង៣យ៉ាង ដូចពោលខាងលើកុំបីខាន ។
អ្នកមានប្រាជ្ញា មិនគួរលះបង់ចោល និងរុញរាចិត្តចំពោ បុណ្យ ទក្ខិណានុប្បទាន ឡើយ ព្រោះថាបុណ្យដែលយើងធ្វើហើយនេះ ទោះបីបាន សំរេចផលឬមិនបាន សំរេចផលដល់ អ្នកស្លាប់ទៅហើយក្តី ក៏ទាយកអ្នក បរិច្ចាគនោះ មិនមែនជាអ្នកឥតផលឡើយ គឺជា អ្នកទទូល នូវបុណ្យនោះ ឯង ហើយនឹងមានឈ្មោះថា ជាអ្នកសំដែងចេញ នូវទឹកចិត្ត ដ៏បរិសុទ្ធរបស់ ខ្លួន អោយប្រាកដច្បាស់ ។
ម្យ៉ាងទៀត កាលបើបានធ្វើបុណ្យកុសលឯណាមួយ ពួកទាយកត្រួវតែ ឧទ្ទិស កុសល ផលទាននោះទៅដល់សព្វសត្វក្នុងត្រៃភព ឥតមានរើសមុខ ប្រកបដោយ មេតា្តចិត្ត រហូតដល់ទេព្តាទាំងពួង ក្នុងអនន្តចក្រវាឡ ។ ទេព្តាទាំងនោះ លុះបាន ទទួល អនុមោទនា រួចហើយ ក៏មានចិត្តត្រេកអររីករាយ នឹងនាំដំណឹងនេះទៅ ប្រាប់ដល់ ពួកញាតិមិត្រទាំងឡាយ ដែលស្លាប់ទៅហើយនោះ អោយបានដឹង ។ កាលបើញាតិ ដែលបាន ស្លាប់នោះបានទទួលអនុមោទនា ចំណែកកុសលនោះ រួច ហើយ នឹងមានចិត្តសោមនស្សរីករាយព្រមទាំងបានរំដោះ អំពីទុក្ខទោសកម្មពៀរ វេរាក្នុងអបាយ និង បានទៅសោយសុខ ក្នុងសុគតិ សួគ៌ទេវលោកឋាន ជា ភិធ្យោភាពសមដូចរឿងមួយ ដែលបុរាណាចារ្យលោកបានធ្លាប់លើកមកសំដែង ជាឧទាហរណ៍ថា ៖ មានគហបតីបុត្រម្នាក់ បាន ធ្វើបាបកម្មជាច្រើន ។ លុះស្លាប់ទៅ ក៏បានទៅសោយទុក្ខវេទនាយ៉ាង ក្រៃលែង ក្នុងសុត្តនរកឋាន ។គហបតីជាឪពុក មានការ សោក ស្តាយអាឡោះ អាល័យកូនប្រុសយ៉ាងខ្លាំង ហើយបានឧទ្ទិសបុណ្យកុសលនេះ ជូនដល់កូនរបស់ ខ្លូនឯង និងដល់ពួក ទេវតាផងរីឯ ទេពា្តស្ថិតក្នុងផ្ទះសេដ្ឋី ដែលជិតនឹងអស់បុណ្យនោះបានអនុមោទនា ចំណែក បុណ្យដែលគហបតីជាឪពុកឧទ្ទិសជូនទៅអោយហើយ ក៏មានចិត្តរីករាយ មានអាយុយឺនយូរតទៅទៀត និងចិត្តជ្រះថ្លាចំពោះគហបតីក៏នាំយកដំណឹង គឺ ចំណែកបុណ្យនោះទៅប្រាប់កូនគហបតី ដែល កើតក្នុង សុត្តនរកឋាន ។ គហបតីបុត្របានដឹងដំណឹងនេះហើយ ក៏ទទួល អនុមោទនាយកចំណែក បុណ្យ ដែល ឪពុកបានឧទ្ទិសទៅអោយមួយរំពេចនោះឯង ។ គហបតីក៏បានរួចផុតពី ឋាននរក ហើយបានកើតទៅជាទេវបុត្រ នៅឯឋានទេវលោក ឈ្មោះចាតុមហា- រាជិកា សោយនូវសម្បត្តិទិព្វ ។
ព្រះមហាមោគ្គល្លានបានទៅកាន់ឋានទេវលោក ឃើញទេវបុត្រនោះ ហើយ ក៏សួរ ។ ទេវបុត្រ នោះឆ្លើយថា ៖ បានទទួលអនុមោទនា នូវចំណែក បុណ្យ ដែលឪពុករបស់ខ្លួនបានឧទ្ទិសជូនទៅអោយ ។
ដូច្នោះ ទើបបុរាណបណ្ឌិតទាំងឡាយបាននាំយករឿងនេះ មកសំដែង បញ្ជាក់ អោយឃើញថា បុណ្យទក្ខិណានុប្បទាន ដែលពួកញាតិមិត្រកូនចៅបាន បំពេញហើយៗ បាន ឧទ្ទិសចំណែកបុណ្យនោះ អោយដល់ប្រេតជន រមែងសំរេច ប្រយោជន៍ ដល់ប្រេតជនទាំងនោះ ។
ព្រោះហេតុនោះ ទើបសាមីដើមទានប្រធានដើមបុណ្យ បានផ្ចិតផ្ចង់បំពេញ កុសលជាបុណ្យទក្ខិណានុប្បទាន ក្នុងពេលគំរប់៧ថ្ងៃ ដោយយកចិត្តទុក ដាក់ជា ទីបំផុត គឺដើម្បីឧទ្ទិសផលបុណ្យជូន ដល់វិញ្ញាណក្ខន្ធរបស់អស់លោក ដែល បានលះលោកនេះទៅ ហើយៗម្ចាស់ដើមបុណ្យនេះក៏មានឈ្មោះថាជាអ្នកមាន សន្តានចិត្តប្រកបដោយ មេត្តាធម៌ និងមានកតញ្ញូកតវេទី ចំពោះអ្នកមានគុណ ។ បុណ្យកុ-សលនេះបណា្តលអោយ ប្រេតជន បានទទួលនូវសេចក្តីសុខកាយ សប្បាយចិត្ត តាមសមគួរដល់ការអនុមោទនា ដែលខ្លួនបានធ្វើមកហើយនោះ ។ ព្រោះហេតុនោះ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ពន្យល់អោយពួកពុទ្ធបរិស័ទ ធ្វើបុណ្យទក្ខិណានុប្ប ទានឧទ្ទិសកុសល ជូនដល់ប្រេតជនហើយមិន ត្រូវធ្វើការយំ ស្រែកខ្សឹលខ្សួល សោកសៅឡើយ ព្រោះគ្នាន ប្រយោជន៍ដល់អ្នក ដែលបាន ចែកឋានទៅនោះទេ សមដូចពុទ្ធភាសិតថា ៖
អទាសិ មេ អាកាសិ មេ ញាត្តិ មិត្តា សខា ច មេ បេតានំ ទក្ខិណំ ទជ្ជា បុពេ្វ
កតមនុស្សរំ ន ហិ រុណ្ណំ វា សោកោ វា យាវញ្ញា បរិទេវនា ន តំ បេតានមតា្ថយ
ឯវំ តិដ្ឋន្តិ ញាតយោ អយញ្ច ខោ ទក្ខិណា ទិន្នា សង្ឃម្ហិ សុបតិដ្ឋិតា ទីឃរត្តំ
ហិតាយស្ស ឋានសោ ឧបកប្បតិ ។ ប្រែថា ៖
បុគ្គលកាលរលឹកនូវឧបការគុណ ដែលលោកបានធ្វើទុកដល់ ខ្លួនក្នុងកាល មុនថា អ្នកនេះបានឲ្យរបស់នេះដល់អញ អ្នកនេះបានធ្វើគុណនេះដល់អញ ជនទាំងឡាយនេះ ជាមិត្រ និងជាសំឡាញ់របស់អញ ដូច្នេះហើយគួរឲ្យទក្ខិណា ទាន ដើម្បីប្រេត ទាំង ឡាយ ។ ការយំឬសោកសៅ ឬការខ្សឹកខ្សួល ដទៃៗមិន មានប្រយោជន៍ឡើយ ធ្វើដូច្នេះរកបានជាប្រយោជន៍ដល់ប្រេតទាំងឡាយគ្មាន ។ ញាត្តិទាំងឡាយរមែង ស្ថិតនៅឥតបាន ដឹងបានឭយ៉ាងនេះ ។ បើទក្ខិណាទាន ដែលបុគ្គលបាន អោយ ហើយនេះឯង ជាទានតំកល់នៅល្អហើយ ក្នុងសង្ឃ ទក្ខិណាទាននោះ ទើប ចូលទៅសំរេចតាមស្ថាន ដើម្បីជាប្រយោជន៍ដល់ ប្រេតនោះអស់កាល ជាអង្វែង ទៅហោង ។
របៀបធ្វើបុណ្យ
១. ម្ចាស់ដើមបុណ្យត្រូវរៀបចំអាសនៈព្រះសង្ឃ និង ភសជ្ជៈ មានទឹកតែ ជាដើម ទុកសំរាប់ព្រះសង្ឃ ។
២. រៀបចំបច្ច័យ៤(បន្លុង) សមល្មមនឹងលទ្ធភាពម្ចាស់បុណ្យ ។
៣. និមន្តព្រះសង្ឃ៤អង្គ ឬលើសជាងនេះក៏បាន តាមសទ្ធា ។
សូត្រមន្តពីល្ងាច ដោយនិមន្តធម្មកថិកមួយអង្គមកសំដែង ធម្មទេសនាឬគ្រាន់ តែនិមន្ត លោកអង្គណាមួយអង្គធ្វើធម្មកថា ក៏បានដែរ ។
៤. ស្អែកឡើងរៀបចំចង្ហាន់ ដាក់បាត និងវេរភត្ត ឬបច្ច័យ៤ ប្រគេន ព្រះសង្ឃ (អានទំព័រទី៤៤និង៤៦) ជាកិច្ចបង្ហើយ ។
កិច្ចព្រះសង្ឃ
១.សូត្រមន្តធម្មតា ។បើមានធម្មទេសនាផង ទីបញ្ចប់ត្រូវសូត្រ អនិច្ចា… សព្វី… (ទំព័រ១៤៦) ។
២. ស្អែកឡើងសូត្រអភិធម្ម…ហេតុបច្ចយោ…នគាមធម្មោ…។
៣. ពេលឧបាសក.ឧបាសិការាប់បាត និង វេរចង្ហាន់ប្រគេនត្រូវសូត្រ អនិច្ចា…យថា…(ប្រែ)…
សព្វី…(ប្រែ)…អទាសិ មេអាកាសិមេ ។ ឬក៏ ភវតុ…(ប្រែ) ក៏បាន… សូម ផលនៃចិត្ត ដែល ជ្រះថ្លាក្នុងព្រះរតនត្រៃនោះ ផលនេះជាផលសំរេច ចូរជាផលសំរេច ចូរជាផលសំរេច ។
ខ). ខួប៥០ថ្ងៃ
ការធ្វើបុណ្យ គំរប់៥០ថ្ងៃនេះ ជាបុណ្យដែលបុរាណបណ្ឌិតធ្លាប់បាន ធ្វើរួចមកហើយ ដូចមានសេចក្តីដំណាលថា ៖ ចៅស្រីរបស់អនាថបិណ្ឌិកសេដ្ឋី មានធ្វើរូបសូនតុក្កតា អំពីម្សៅមនាងសិលា ហើយក៏ធ្លាក់បែក ។ នាងមានសេចក្តី សោកស្តាយ និង ស្រែកទ្រហោយំ យ៉ាងខ្លាំងដោយនាងគិតថា រូបតិក្កតានោះ មានជីវិតដូចមនុស្ស ។ ស្រីបំរើឃើញហើយក៏នាំកុមារីនោះ ចូលទៅរកអនា ថបិណ្ឌិកសេដ្ឋីហើយរៀបរាប់តាម ហេតុការណ៍ សព្វគ្រប់ ដើម្បីអោយសេដ្ឋីយល់ ច្បាស់ ។
អនាថបិណ្ឌិកសេដ្ឋីបានដឹងរឿងនោះហើយក៏និយាយលួងលោមចៅ ស្រីសំណប់ ចិត្តថា ៖ ម្នាលចៅស្រីសំលាញ់ ! សូមចៅសំលាញ់កុំយំសោកស្តាយអី ចាំជីតាធ្វើបុណ្យ ឧទ្ទិសកុសល ជូនទៅដល់រូបតុក្កតានោះអោយចៅ ។
បន្ទាប់មក អនាថបិណ្ឌិកសេដ្ឋី ក៏បាននាំយករឿងនោះ ទៅក្រាបទូលដល់ ព្រះសាស្តា ហើយនិមន្តព្រះសង្ឃ៥០០អង្គ មានព្រះពុទ្ធ ជាព្រះប្រធាន ដើម្បីទទួល ភត្តក្នុង ថ្ងៃស្អែកនេះតែម្តង ហើយបានឧទ្ទិសកុសលបុណ្យ ក្នុងគ្រានោះ ដល់រូប តុក្កតាចៅស្រីរបស់ខ្លួន ។ លុះភិក្ខុសង្ឃទាំងឡាយឆាន់រួចហើយ ព្រះដ៏មាន ព្រះភាគទ្រង់បានធ្វើអនុមោទនាថា ៖
យំកិញ្ចារម្មណំ កត្វា ទជ្ជា ទានមមច្ឆរី
បុព្វេ បេតេ វ អារព្ភ អថ វា វត្ថុ ទេវតា ។
ប្រែថា ៖
កុលបុត្រធ្វើនូវហេតុឯណានិមួយឲ្យជាអារម្មណ៍ គឺប្រារព្ធនូវមាតា និង បិតាទាំងឡាយ ដែលរំលាងខន្ធទៅកាន់ បរលោកហើយ ក្នុងកាលមុនបង្អស់ រួចមកហើយ (គប្បីប្រារព្ធ) នូវទេវតាទាំងឡាយដែលអាស្រ័យនៅក្នុងទីទាំងឡាយ មានទីផ្ទះ ជាដើម ហើយមិនត្រួវកំណាញ់ត្រួវអោយនូវទាន ។ ល ។ មហាជនបានស្តាប់នូវធម្ម ទេសនានោះហើយ ក៏មានទឹកចិត្តត្រេកអររីករាយ សប្បាយ យ៉ាងក្រៃលែង ។ ទើបម្នាក់ៗនាំគ្នាធ្វើ នូវបុណ្យប្រារព្ធដល់ ញាតិសន្តាន រៀងៗខ្លួន ហើយក៏ថ្វាយទានចំពោះព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន អស់រយៈពេល មួយខែ ។
សម័យនោះ ព្រះបាទបសេនទិកោសល ទ្រង់ធ្លាប់និមន្តព្រះភិក្ខុសង្ឃ អោយ មកទទួលបិណ្ឌបាតក្នុងព្រះរាជវាំង ជាប់ជានិច្ច ។ កាលបើទ្រង់ជ្រាបថា ព្រះភិក្ខុ មិន បាននិមន្តមក ច្រើនថ្ងៃទើបស្តេចយាងទៅកាន់ សំណាក់ព្រះសាសា្ត ហើយ ក្រាប បង្គំទូលថា ៖ បពិត្រព្រះដ៏មានភាគចំរោះន ! ចុះហេតុអ្វីបានជា ភិក្ខុសង្ឃមិនបាន ទៅបិណ្ឌបាតអស់រយៈពេលមួយខែ កន្លងមកហើយ ។
ព្រះសាសា្តទ្រង់ត្រាស់អំពីរឿងអនាថបិណ្ឌិកសេដ្ឋី បានថ្វាយទានចំពោះ ព្រះភិក្ខុ សង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់ពួកញាតិ របស់ខ្លួន តាមលំដាប់លំដោយ តាំងពីដើមរហូតដល់ចប់ ។
ព្រះបាទសេនទិកោសលទ្រង់ព្រះសន្តាប់ដូច្នេះហើយ ទ្រង់មានព្រះត្រិះរិះថា ៖ ការធ្វើបុណ្យឧទ្ទិសកុសល ជូនបេតាជននេះ ជាការប្រសើរណាស់ ។ ដូច្នេះហើយ ទ្រង់មានព្រះបីតិសោមនស្សរីករាយឥតឧបមា ហើយទ្រង់អារាធនានិមន្ត ព្រះសង្ឃ ៥០០អង្គ មានព្រះពុទ្ធជាប្រធានដើម្បីទទួលភត្តក្នុងថ្ងៃស្អែក ។ ទ្រង់បានបំពេញ ព្រះរាជកុសល យ៉ាងឧឡារិករហូតអស់កាលមួយខែ ដោយអនុវត្ត តាមអនាថ បិណ្ឌិកសេដ្ឋី ។
ការធ្វើបុណ្យទក្ខិណានុប្បទានក្នុងគ្រានោះអស់រយៈពេល២ខែទើបចប់ព្រោះ អាស្រ័យរូបតុក្កតារបស់ចៅស្រីអនាថបិណ្ឌិកសេដ្ឋីជាដើមហេតុ ។
អាស្រ័យហេតុនេះ ទើបបច្ឆាជនជំនាន់ក្រោយ ដែលមានប្រាជ្ញាវាងវៃ ក្នុង ប្រយោជន៍ដូចបានពោលហើយ ប្រកាន់ខ្ជាប់ជាទិដ្ឋានុគតិ ហើយប្រារព្ធធ្វើបុណ្យ ទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសលដល់ញាតិសនា្តន មានមាតាបិតា ជាដើម ដែលបានរំលាងខន្ធទៅកាន់បរលោកហើយ រហូតមកដល់សព្វថ្ងៃនេះ ។
ការដែលម្ចាស់ដើមបុណ្យ បំពេញកុសល ក្នុងឳកាសគំរប់៥០ថ្ងៃនេះ ឈ្មោះថាបានធ្វើត្រឹមត្រូវតាមទំនៀមទំលាប់ពីបុរាណកាលសព្វគ្រប់ហើយ ។
ក្នុង អាទិត្តបរិយាយសូត្រ បានសំដែងទុកមកថា ៖
សព្វំ អាទិត្តំ ។ ល ។ តម្បិ អាទិត្តន្តិ ។
ធម្មតាសង្ខារទាំងឡាយ រមែងប្រព្រឹត្តទៅតាមហេតុបច្ច័យ ការកើតឡើង ក្នុងកាលខាងដើម មានការប្រែប្រួលទៅក្នុងកាលកណ្តាល និងមានការបែកធ្លាយ ទៅវិញក្នុងកាលជាទីបំផុត ។ ព្រះសាស្តាទ្រង់ត្រាស់ទូន្មានដល់ ពុទ្ធបរិស័ទ អោយស្គាល់ហេតុផល អោយបានជាក់ច្បាស់ ត្រឹមត្រូវតាមសេចក្តីពិត ពិចារណា កាយ និងចិត្ត ជាចំណែកផ្សេងៗ ដូចជាបញ្ចក្ខន្ធ មានៈ រូប វេទនា សញ្ញា សង្ខារ និង វិញ្ញាណ
ព្រះអគ្គបានសំដែងពីអាយតនៈ៦ មានភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និង ចិត្ត ដើម្បីការពាររារាំងមិនអោយប្រកាន់មាំជាដុំកំភួន ថាជាសត្វ បុគ្គល ជាខ្លួនយើង ខ្លួនគេឡើយ ។
ព្រះសាស្តាមានសំដែងទៀតថា ខន្ធ៥ និងអាយតនៈ៦ គឺជារបស់ក្តៅ ព្រោះជាភ្លើងរាគៈ ទោសៈនិង មោហៈ ។ ឧទាហរណ៍ដូចជា ភ្នែក កាលបើ ឃើញរូបជាទីស្រលាញ់ពេញចិត្ត ក៏ធ្វើអោយចង់បានដោយអំណាចនៃតណ្ហា ។ កាលបើមិនបានដូចសេចក្តីប្រាថ្នា ក៏តាំងអាក់អន់ស្រពន់ចិត្ត តូចចិត្តយ៉ាងខ្លាំង ហើយក៏នាំទុកដល់ខ្លួន នាំអោយក្តៅក្រហាយ មិនចេះចប់ យ៉ាងនេះ ជាដើម ។ បើចង់រលត់ភ្លើងរាគៈ ទោសនិងមោហៈនេះ ត្រូវតែប្រព្រឹត្តទៅតាមអរិយមគ្គ ដែលមា នអង្គ៨ មានសម្មាទិដ្ឋិតហូតដល់សម្មាសមាធិជាទីបំផុត ។ កាលបើបំព្រួញ អោយខ្លី បានដល់សីល សមាធិ និង បញ្ញា ជាគ្រឿងរក្សានូវកាយវាចា និង ចិត្ត អោយបានបរិសុទ្ធ ប្រាសចាកទុក្ខទោស ទាំងពួងទាំងគ្រោតគ្រាត ទាំងល្អិតសុខុម
ហើយភ្លើងរាគៈ ទោសៈនិង មោហៈនោះ ក៏នឹងរលាយរលត់អស់ទ បានទទួល តែសេចក្តីសុខ ក្សេមក្សាន្តត្រជាក់ត្រជុំ ម្យ៉ាងប៉ុណ្ណោះ ពុំមានទុក្ខ ចូលមកច្របូក ច្របល់ឡើយ ។
(ចំពោះសាសនវិធីនិងកិច្ចព្រះសង្ឃ ត្រួវធ្វើដូចជាបុណ្យខួប៧ថ្ងៃដែរ។)
គ). ខួប១០០ថ្ងៃ
បុព្វហេតុនៃការធ្វើបុណ្យ គំរប់១០០ថ្ងៃនេះ គឺជាបុណ្យដែលជាប់ ទាក់ទង គ្នាជាលំដាប់លំដោយ
ហូរហែមកតាំងពី ខួប៧ថ្ងៃ និងខួប៥០ថ្ងៃដោយប្រារព្ធយកគុណូបការៈរបស់លោក អ្នកក៏មានគុណ មានមាតា បិតាជាធំ សមនឹងបុរាណបណ្ឌិតពោលថា ៖ កុលបុត្រ កាលសន្សំបុញ្ញកិរិយាការធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលដល់ វិញ្ញាណក្ខន្ធ នៃបុព្វការីជនអ្នកដែលបានលះលោកនេះទៅហើយ ដែលឈ្មោះថា ទក្ខិណា- នុប្បទាន ប្រែថា ការតាមឲ្យ នូវទក្ខិណាទានក្តី ឬទក្ខិណាទាន ឧទ្ទិស ចំពោះមាតាបិតាក្តី ឈ្មោះថា បុព្ពបេតពលី គប្បីឧទ្ទិសកុសលដល់ប្រេតជន ឬធ្វើបុណ្យឯណា មួយហើយគប្បីឧទ្ទិសចំណែកបុណ្យអោយដល់អ្នកដទៃ ។ ជាពិសេស គឺបុព្វបេត ពលីទាន ដើម្បីសំដៅយក ការបូជាបុណ្យជាធំ អោយត្រូវតាមការ និយមរាប់អាន របស់ពុទ្ធសាសនិកជន ព្រោះជាការប្រព្រឹត្តិ មិនខុសឆ្គងពីពុទ្ធសម័យ
បុរាណបណ្ឌិតទាំងឡាយ កាលសម្លឹងឃើញនូវប្រយោជន៍ ដូចបានពណ៌នា មកនេះ ទើបបានបញ្ញត្តិនូវការអោយនូវចំនែកបុណ្យ ថាជាបុញ្ញកិរិយាវត្ថុម៉្យាង ដែលមានឈ្មោះថា បត្តិទានមយៈ ប្រែថា បុណ្យសម្រេចដោយការអោយ ចំណែកបុណ្យ ។ រឿងនេះមានអត្ថបាលី នៅក្នុង អាទិយសូត្រ ក្នុងព្រះត្រៃបិដក ភាគទី៤២ ទំព័រ១៦៩ បញ្ជាក់ថា ៖
ភុតា ភោគា ភតា ភច្ចា វិតិណាំ អាបទាសុ មេ
ឧទ្ធគា្ត ទក្ខិណា ទិន្នា អថោ បញ្ចពលី កតា ។បេ។
ប្រែថា ៖ភោគៈទាំងឡាយ អាត្មាអញបានបរិភោគហើយ មិត្រអាមាត្យអាត្មា អញបានចិញ្ចឹមហើយ អាត្មាអញឆ្លង អន្តរាយទាំង ឡាយបាន ហើយ ទក្ខិណាទាន ដែលមានផលដ៏ ប្រសើរអាត្មាអញ បានអោយហើយ ឯពលីទាំង៥អត្មាអញបាន ធ្វើហើយ អ្នកមានសីលមានសេចក្តីសង្រួម មានព្រហ្មចរិយាធម៌ អាត្មាអញបាន ទំនុក បំរុងហើយ បណ្ឌិតកាលនៅ គ្រប់គ្រងផ្ទះគប្បីប្រាថ្នាភោគៈ ដើម្បីប្រយោជន៍ ណា ប្រយោជន៍នោះអត្មាអញបានសមរេចហើយ កម្មដែលដែល មិនទាន់អោយ កើត សេចក្តីក្តៅក្រហាយ អត្មាអញក៏បានធ្វើអោយជនអ្នកដែលមាន សេចក្តីស្លាប់ ធម្មតា កាលរលឹកឃើញ នូវប្រយោជន៍នោះ រមែងស្ថិតក្នុងអរិយធម៌បណ្ឌិតទាំង ឡាយ រមែងសរសើរជននោះ ក្នុងលោកនេះដោយពិត ជននោះលុះលះ ពីលោក នេះទៅរមែងត្រេកអរ ក្នុងឋានសួគ៌ ។
ដូច្នេះ ការធ្វើបុណ្យគំរប់១០០ថ្ងៃ គឺការធ្វើឡើងដើម្បីប្រារព្ធដល់អ្នកស្លាប់ ទៅ ហើយ ដោយអំ ណាចការធ្លាក់ចុះ ទៅក្នុងត្រៃលក្ខណ៍ធម៌ទាំង៣ប្រការ ។ ត្រៃ លក្ខណ៍ធម៌ ជាធម៌ដែលមានលក្ខណ៣
ប្រការគឺ ៖
១. អនិច្ចំ : សេចក្តីមិនទៀង ។
២. ទុក្ខំ : សេចក្តីទុក្ខ ។
៣. អនត្តា : មិនមែនជារបស់ខ្លួន ។
ធម៌ទាំង៣ប្រការនេះ ជាធម៌នៅប្រចាំក្នុងលោក ឥតមានបុគ្គលណា តាក់តែងឡើងទេ និងជាធម៌នៅប្រចាំក្នុងសត្វ សង្ខារ របស់គ្មានវិញ្ញាណ និងមាន វិញ្ញាណ ដូចពាក្យបាលីថា ៖
សព្វេ សង្ខារា អនិច្ចា : សង្ខារទាំងឡាយទាំងពួង ជារបស់មិនទៀង សព្វេ សង្ខារា ទុក្ខា : សង្ខារទាំងឡាយទាំងពួង ជាទុក្ខ
សព្វេ សង្ខារា អនត្តា : ធម៌ទាំងឡាយទាំងពួង ជាអនត្តា ។
សេចក្តីអធិប្បាយថា :
សព្វេ សង្ខារ អនិច្ចា : ទាំងរបស់មានវិញ្ញាណក្តី ទាំងរបស់ឥតវិញ្ញាណក្តី របស់ទាំងពីរប្រការនេះសុទ្ធតែជា របស់មិនទៀងទាត់ ទាំងអស់ព្រោះ មានការកើត ឡើង ក្នុងកាលខាងដើម មានការប្រែប្រួល ក្នុងកាលកណ្តាល និងមានការ បែកធ្លាយក្នុងកាលទីបំផុត ។ ការប្រែប្រួលនៃសង្ខារ ក្នុងចំណែកដែលចំរើនលូត លាស់ ធំធាត់ ជាទីស្រលាញ់ពេញចិត្តរបស់មនុស្សទូទៅ តែទោះជាយ៉ាង នេះក៏ ដោយសង្ខារទាំងឡាយក៏រមែងប្រព្រឹត្តទៅតាមរឿងរាវរបស់សង្ខារ តាមច្បាប់ធម្ម ជាតិ គឺមិនទៀងទាត់ស្ថិតស្ថេរបានយូរ ។
សព្វេ សង្ខារា ទុក្ខា : សង្ខារទាំងឡាយទាំងពួងជា ទុក្ខ ព្រោះមាន ការលំបាកយ៉ាងខ្លាំង នៅក្នុងការបរិហារ អោយនៅជាសុខស្រួល ។ បញ្ញក្ខន្ធ គឺជាជង្រុកនៃទុក្ខសោកគ្រប់ប្រការ ជាកន្លែងអោយកើតទុក្ខគ្រប់ប្រភេទ ជារបស់ ដែល ត្រូវបៀតបៀន គ្រប់ពេល ដោយក្តៅត្រជាក់ រងាស្រេកឃ្លាន ជាដើម ។នៅមាន ច្រើនជាងនេះទៅទៀត ដែលចូលមកបៀតបៀនឥតស្រាកស្រាន្តឡើយ ។ មនុស្សសត្វគ្រប់រូបមានទុក្ខខាងផ្លូវចិត្ត ព្រោះតែសេចក្តីស្រលាញ់ខ្លះ ព្រោះ ក្រោធខ្លះ ព្រោះវង្វេងខ្លះ ចង់បានរបស់ណាមួយមិនបានមកដូចប្រាថ្នា ក៏នាំអោយ កើត ទុក្ខ មិនត្រូវការរបស់ណា របស់នោះកើតមានមកដល់ខ្លួនក៏ជា ទុក្ខដូច្នេះទាំង ឡាយទើបឈ្មោះថាជា ទុក្ខពិត ។
សព្វេ ធម្មា អនត្តា : ធម៌ទាំងឡាយ ឈ្មោះថា អនត្តា នោះព្រោះ មិនស្ថិតនៅក្នុងអំណាចរបស់ខ្លួនមិនស្តាប់បង្គាប់បុគ្គលណាមួយឡើយមិនចេះស៊ី សំណូក អំពីបុគ្គលណាម្នាក់ឡើយ និងហាមប្រាមមិនបានសោះឡើយ ។
កាលបើបុគ្គលពិចារណាត្រៃលក្ខណ៍ទាំង៣ប្រការនេះបានច្បាស់លាស់ហើយ បុគ្គលនោះរមែងយល់ច្បាស់ និងមានចិត្តនឿយណាយ ធុញទ្រាន់ចំពោះ សង្ខារដែល ជា ហេតុនាំអោយកើត វិសុទ្ធិ ដែលជាសេចក្តីបរិសុទ្ធស្អាត តាមសមគួរដល់ ភូមិបញ្ញា របស់បុគ្គល ដែលជាអ្នកធ្វើការពិចារណា ដោយយកចិត្តទុក្ខដាក់នោះ ។
(សាសនវិធីនិងកិច្ចព្រះសង្ឃ ត្រូវធ្វើដូចបុណ្យខួប៧ថ្ងៃនិងខួប៥០ថ្ងៃ ពញរមទាំ១០០ថ្ងៃ)
ពិនិត្យបានខ្លះ មិនទាន់បានច្បាសា់នៅឡើយ
http://otrao.blogspot.com/p/blog-page_07.html